ឯកឧត្តម គួច ចំរើន បានអមដំណេីរ ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្រុងព្រះសីហនុ================នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ មីនា ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណេីរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្ត ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រជាដើម។ល។ គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។ ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។ ២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។ ៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។ ៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។ ៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។ ៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញកាត់ខ្សែបូសម្ពោធបើកឱ្យដំណើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ គឺជាសមិទ្ធផលពីអាណត្តិមុន ដែលជាការលះបង់ដ៏ត្រឹមត្រូវ និងការចង្អុលបង្ហាញពីអាណត្តិមុន ហើយអាណត្តិនេះយើងបានទទួលផ្លែផ្កា យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត។ ហើយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងជាគំរូ ដែលមានផ្លូវឡាន ម៉ូតូ កង់ ផ្លូវដើរ ការដាំដើមឈើលម្អរក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ខ្សែកាបអ៊ុបតិក ជាគំរូមុនគេ។ យើងមានផែអន្តរជាតិមានសកម្មភាពរស់រវើក ព្រលានយន្តហោះ ភ្លើងអគ្គិសនី ទឹកស្អាត ហើយការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថា មិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែចេញជាលំនាំទីក្រុងស្អាតតូចច្រឡឹង ងាយស្រួលរស់នៅ ជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់។ យើងត្រូវរួមគ្នាដឹកនាំទៅមុខបន្តដំណើរការរបស់រដ្ឋាភិបាល សាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរបស់យើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាកំណើនសេដ្ឋកិច្ច ទន្ទឹមនោះយើងត្រូវមានផែនការច្បាស់លាស់ និងចូលរួមផ្សព្វផ្សាយអំពីចំណុចវិជ្ជមានរបស់ខេត្តរបស់យើង ដែលមានហាងស្អាត ម្ហូបឆ្ងាញ់ កន្លែងស្នាក់នៅល្អ ដើម្បីទាក់ទាញអ្នកភ្នំពេញឱ្យមកលេងកម្សាន្ត។ យើងចង់ឱ្យមានថ្ងៃណា ក៏ជាល្ងាចថ្ងៃសុក្រសម្រាប់អ្នកកំពង់សោម ដូច្នេះមានតែយើងទាំងអស់គ្នាចូលរួមបង្ហោះ Facebook នូវតំបន់ទេសចរណ៍ ឆ្នេរ កោះ និងរមណីយដ្ឋានសំខាន់ៗឱ្យបានច្រើន។ ត្រូវលុបបំបាត់អាវុធជាតិផ្ទុះ គ្រឿងញៀនដែលជាយុទ្ធសាស្ត្រប្រកបដោយសុវត្ថិភាពមកកាន់ខេត្តព្រះសីហនុជាលក្ខណៈគ្រួសារ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញ ព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានសម្ដែងការអបអរសាទរ ខួបលើកទី២៦នៃ ទិវាសន្តិភាពនៅកម្ពុជា ក្នុងឱកាសប្រជុំផ្សព្វផ្សាយ របាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន
ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែក លើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ
កម្ពុជា-អាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន
ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបា តបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គយី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច លោកស្រី KUGA Yuriko នាយិកា នៃផ្នែកអាស៊ីអាគ្នេយ៍ទី១ នៃនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតី នៃក្រសួងកិច្ចការបរទេស នៃប្រទេសជប៉ុន
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន
IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញចូលរួមពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត នៅវិមាន៧ មករា
គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីបើកការដ្ឋាន សាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត