ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន នៅប្រទេសចិន
Fri,29 March 2024 (Time 10:18 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៤​ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណះប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅទូលំទូលាយសំរាប់វេទិកាបូអាវ។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានបញ្ជាក់ថា សម្តេចតេជោ ជាមិត្តចាស់ ជាមិត្តល្អជាងគេដែលបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកច្រើនសារ។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បង្ហាញការស្វាគមន៍ពេលសម្តេចអញ្ជើញមកលើកក្រោយៗទៀត។ ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានកត់សម្គាល់ថា ខេត្តហៃណាន និងកម្ពុជា នារយះពេលចុងក្រោយនេះមានកិច្ចសហការជាច្រើន ។

ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណានបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះជាឆ្នាំ នៃការផ្លាស់ប្តូប្រជាជន និង​ប្រជាជនរវាងកម្ពុជា​និងចិន ។ឯកឧត្តម បានបង្ហាញការរីករាយដែលកម្ពុជា និងខេត្តហៃណានមានការហោះហើរត្រង់រហូតដល់៤ជើងក្នុងមួយសប្តាហ៍ ជាពិសេសខេត្តហៃណានក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ព្រមទាំងបានចូលរួមបណ្តះុបណ្តាលជាច្រើនដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយកន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលជាកិច្ចសហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។

ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានជំរាបសម្តេចតេជោថា ឆ្នាំ២០១៨កម្ពុជាបានបើកអគ្គកុងស៊ុលនៅហៃគូ ដែលការបើកនេះបានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន ទូលំទូលាយជាងមុន។ ឯកឧត្តម បានបញ្ជាក់ថា ខេត្តហៃណានជាខេត្តមួយសំខាន់ និងជាតំបន់ពាណិជ្ជកម្មសេរី ដូច្នេះសង្ឃឹមថា ថ្ងៃមុខនឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើន។

ឯកឧត្តម បានជំរាបសម្តេចបន្តថា ខេត្តហៃណានលើកលែងទិដ្ឋការរហូតដល់៥៩ប្រទេសដែលធ្វើឲ្យអ្នកទេសចរណ៍កាន់តែមានចំនួនច្រើនមកទស្សនកិច្ចខេត្តហៃណាន ដោយក្នុងមួយឆ្នាំមានអ្នកទេសចរណ៍ប្រមាណ៩០លាននាក់បានមកទស្សនកិច្ច ដោយសារអាកាសធាតុល្អ និងហោះហើរជិតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណះដែលប្រជាពលរដ្ឋនៅខេត្តនេះមានត្រឹមតែ១០លាននាក់ប៉ុណ្ណោះដែលរស់នៅ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ។ សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញទៅកាន់ហៃណានបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់សម្តេចពីការអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជាពិសេសការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ មីដែលធ្វើពីសាច់ដូង ដែលការស្រាវជ្រាវរបស់វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។

សម្តេចតេជោ ហ៊ុន សែន បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1513 នាក់
ម្សិលមិញ :
2012 នាក់
សប្តាហ៍នេះ :
19462 នាក់
សរុប :
6005273 នាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត

អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ច​ប្រជុំ ស្ដីពី​ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ ដាក់ឱ្យ​ប្រេីប្រាស់​ជា​ផ្លូវ​ការ គម្រោងផ្លូវ​ថ្មេីរជេីង​រាជធានីភ្នំពេញ​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការ ពិគ្រោះយោបល់រវាងក្រសួងការបរទេស

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ រវាងអង្គភាពរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលសុរិយោដី នៅទីស្តីការក្រសួង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំចតុមាស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា