ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន ​ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពី​ចលនា​ និង​សកម្មភាព​សមាគម​កាយឫទ្ធិនារី​កម្ពុជា​
Sun,21 April 2024 (Time 04:47 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពី​ចលនា​ និង​សកម្មភាព​សមាគម​កាយឫទ្ធិនារី​កម្ពុជា​
==============
រាជធានីភ្នំពេញ៖នៅព្រឹក​ថ្ងៃ​អាទិត្យ​ ១៣កេីត​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពី​ចលនា​ និង​សកម្មភាព​សមាគម​កាយឫទ្ធិនារី​កម្ពុជា​ នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE ) ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកា សមាជិកសរុបប្រមាណ ១.១០៨ នាក់ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ ទន្ទឹមនេះ ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬការបំពេញការងារទ្បើយ ។

លោកជំទាវបណ្ឌិត បានបន្តទៀតថា សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ ក៏ដូចជាស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជា រស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទកភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ។

អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយជាអនេក ចំពោះប្រសាសន៍សំខាន់ៗរបស់លោកជំទាវបណ្ឌិត ដែលបានចែករំលែកបទពិសោធន៍ជីវិត និងការងារ ជូនអង្គពិធី ជាពិសេសដល់ប្អូនៗសិស្ស-និស្សិត ដើម្បីជាគន្លឹះយកទៅអនុវត្តក្នុងការកសាងអនាគត និងជីវិតឱ្យប្រសើរឡើង ព្រមទាំងជំរុញទឹកចិត្តឱ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត និងចែករំលែកបទពិសោធន៍លើសកម្មភាពការងារសង្គមនានាកាន់តែខ្លាំងក្លាបន្ថែមទៀត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1137 នាក់
ម្សិលមិញ :
2012 នាក់
សប្តាហ៍នេះ :
19086 នាក់
សរុប :
6004897 នាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត

អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ច​ប្រជុំ ស្ដីពី​ការ​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​ ដាក់ឱ្យ​ប្រេីប្រាស់​ជា​ផ្លូវ​ការ គម្រោងផ្លូវ​ថ្មេីរជេីង​រាជធានីភ្នំពេញ​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការ ពិគ្រោះយោបល់រវាងក្រសួងការបរទេស

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ រវាងអង្គភាពរដ្ឋបាលសារពើពន្ធ និងរដ្ឋបាលសុរិយោដី នៅទីស្តីការក្រសួង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំចតុមាស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា