ឯកឧត្តម ប៉ា សុជាតិវង្ស បានអញ្ចើញចូលរួមអមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី ( ZHANG Qingli) នៅវិមានរដ្ឋសភា =======================នារសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញចូលរួមអមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅក្នុងឱកាសនេះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន កាន់តែរឹងមាំឡើង។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងស្របពេលនឹងការប្រារព្ធ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ហើយបានរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ឯកឧត្តម ចាង ឈីងលី បានថ្លែងអំណរគុណជូនសម្តេចរដ្ឋសភាធិបតី ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថា ចិននៅតែបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផល ទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព បេីកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួន ជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល ជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបលើកទី៥០ ទិវារំដោះទឹកដីភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួមចំណែក អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
អភិបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ២,០០០ ដុល្លារអាមេរិក សម្រាប់ចូលរួមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៥
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីក្នុងពិធី បើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំ ចំនួន ៣ឃុំ ស្មើនឹង ៤គម្រោង នៅសាលប្រជុំសាលាស្រុកជើងព្រៃ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
សម្ដេចកិត្តុសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ចើញបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយ ក្រុមការងារ វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ ជាប់ឆ្នេរសមុទ្រ នៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI)
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូន កងកម្លាំងជួរមុខឈរជើង នៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ទិសប្រាសាទតាមាន់
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ចើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហភាពសហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព សរុបចំនួន ១៣៨ នៅទីស្តីការក្រសួង
ឯកឧត្តមរដ្នមន្ត្រី ហេង សួរ អញ្ចើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ឧត្តមសេនីយ៍ឯក ឆាង សុវណ្ណារិទ្ធ និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា អញ្ជើញធ្វើជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៥ របស់នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៅទីស្តីការក្រសួងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញទទួលជួបការសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម (Nguyen Van Nam) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ