ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ចើញក្នុងពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជ មហាកុសលថ្វាយ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅវត្តឧណ្ណាលោម
Wed,01 May 2024 (Time 06:04 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ ២០២៤នេះ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធបដិមា និងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងបានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងចង្ហាន់ព្រះសង្ឃ ៣៨៨ អង្គ ប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម ក៏បានជួបសំណេះសំណាលជាមួយសមាជិកា និងយុវតី របស់សមាគមទាំង៣សាខា ព្រមទាំបានផ្ដល់ដំបូន្មានល្អៗ ដល់សមាជិកាដែលជាយុវតីទាំងអស់ ត្រូវរៀបចំខ្លួនធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម និងប្រកាន់ខ្ជាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា។

គួរជម្រាបជូនថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលទិវង្គត នៅថ្ងៃ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដោយ រោគាពាធ ក្នុងជន្មាយុ ៩៣ ព្រះវស្សា ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុក ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ដើម្បីធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនារហូតដល់ថ្ងៃថ្វាយព្រះភ្លើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៦:០០ នាទីព្រឹក។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
768 នាក់
ម្សិលមិញ :
1684 នាក់
សប្តាហ៍នេះ :
13040 នាក់
សរុប :
5028766 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង ស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយភាពកក់ក្តៅ និងកិត្តិយស

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធករណីសំណង់ ស្ថិតនៅជុំវិញបរិវេណតំបន់ អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត នៃមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធី ស្រោចសុគន្ធវារីប្រកាសតែងតាំង ព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាល ពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ

លោកជំទាវ​ ម៉ាណ​ ណាវី​ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ ចុះ​ជួយ​មូលដ្ឋា​ខណ្ឌ​ឫស្សីកែវ​ អញ្ជើញចូលរួម​កិច្ច​ប្រជុំ​ ការត្រៀម​បេីក​យុទ្ធនាការ ​ឃោសនា​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខណ្ឌ​ និង​ក្រុម​ប្រឹក្សា​រាជធានី​ អាណត្តិ​ទី​៤​ ឆ្នាំ​២០២៤​

លោកជំទាវ​ ម៉ាណ​ ណាវី​ សមាជិក​ព្រឹទ្ធសភា​ បានអញ្ជើញចូលរួម​ពិធី​ប្រកាស​ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋា​ខណ្ឌ​ជ្រោយ​ចង្វា​រ​

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់ ជំនាញពាក់ព័ន្ធ ឃ្លាំងភស្តុភារ ឃ្លាំងវិស្វកម្ម ព្រមទាំងបើកអាវភ្លៀង ដល់កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យមេបញ្ជាការ បញ្ជាការដ្ឋានការពារ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង

លោក ហេង​ វុទ្ធី​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកស្ទឹងត្រង់​​ បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋក្រលំបាក នៅឃុំទួលសំបួរ​ និងឃុំអារក្សត្នោត

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាល ជំងឺមហារីកបេះដូងធ្ងន់ធ្ងរ របស់លោកសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងផ្តល់អាហារូបរកណ៍ ដល់កូនស្រី ទាំងពីរនាក់របស់លោក

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ ផ្ញើសារលិខិតថ្វាយ ព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ៖ ត្រូវពង្រឹងការងារផ្ទៃក្នុង និងតាមបណ្តាមូលដ្ឋាន បន្តតាមដានសកម្មភាពគណបក្សដ៏ទៃ ពិសេសអង្គការសមាគមន៍ ដែលមាននិន្នាការ លើគណបក្សប្រឆាំង

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញដឹកនាំកិច្ចប្រជុំ កំណត់ភារកិច្ច និងទិសដៅការងារ របស់អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិ បទប្បញ្ញត្តិបច្ចេកទេសសំណង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកជំទាវ ពីង គិតនីកន អគ្គរដ្ឋទូតនៃប្រទេសកាណាដា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញរៀបចំព្រះរាជពិធី ចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិត តម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី ក្នុងឱកាសបុណ្យចម្រើន ព្រះជន្ម ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា