ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបាន ម៉ឺងម៉ាត់បំផុតចំពោះ ក្រុមក្មេងទំនើង ក្នុងខេត្តព្រះសីហនុ
Sat,25 May 2024 (Time 12:46 PM)
ដោយ ៖ ដើម្បីប្រជាជន


ក្មេងទំនើងត្រូវតែអនុវត្តវិធានការដ៏ម៉ឺងម៉ាត់ ទាំងរដ្ឋបាលនិងច្បាប់ គ្រប់ភាគីពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្មេងទំនើង គឺត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នៅខេត្តព្រះសីហនុ បញ្ហាក្មេងទំនើងនៅតែមានការដាក់ចេញនូវគោលការ៣ ទី១.វិធានការអប់រំ ទី២.វិធានការរដ្ឋបាល ៣.វិធានការច្បាប់។

១.ចំពោះវិធានការអប់រំ ទុកជូនទៅអាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូនចៅ បើទុកឱ្យអាជ្ញាធររបស់យើងប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀត វាមិនគ្រប់គ្រាន់នោះទេ សម្រាប់ការអនុវត្តជាមួយក្មេងទំនើងនៅក្នុងដំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែលកងកម្លាំងធ្វើការបង្ក្រាបបានមកសុំយកទៅធ្វើការអប់រំ លក្ខណៈបែបនេះ គឺវាហួសពេលហើយ ការអប់រំ គឺធ្វើមុនពេលដែលសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងដំណាក់កាលអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តច្បាប់ វាហួសដំណាក់កាលសង្គ្រោះ សូមឱ្យអាណាព្យាបាលផ្តើមការទទួលខុសត្រូវការអប់រំកូន ចៅរបស់ខ្លួនកុំឱ្យទៅប្រព្រឹត្តអំពើល្មើស កុំប្រព្រឹត្តសកម្មភាពក្មេងទំនើង។

ចំពោះសមត្ថកិច្ច កងកម្លាំងរបស់យើង គឺទាំងអាយ្យការ តុលាការ ត្រូវរួមគ្នា ឯកភាពគ្នាឱ្យបានមុតស្រួចអនុវត្តទប់ស្កាត់ជាមួយនឹងក្មេងទំនើង យើងធ្លាប់ឯកភាពគ្នាធ្វើកិច្ចការធំៗបានយ៉ាងច្រើន មិនគួរទុកចន្លោះប្រហោងឱ្យក្មេងទំនើងបង្កបទល្មើសធំៗនៅខេត្តរបស់យើងនោះទេ ព្រោះបទល្មើសមានការថមថយនូវការត្រួតពិនិត្យគ្រឿងស្រវឹង គ្រឿងញៀនតាមដងផ្លូវសាធារណ មកដល់បច្ចុប្បន្នគឺសូន្យ អាវុធក៏មិនដែលរកឃើញ ដល់ពេលវេលាដែលយើងត្រូវប្រមូលកម្លាំងសរុបធ្វើកិច្ចការជាមួយក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

២.វិធានការរដ្ឋបាល គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៥ និងកម្លាំងចលតរបស់ស្នងការ និងកងរាជ អាវុធហត្ថចេញប្រតិបត្តិការគ្រប់គោលដៅ ហើយគោលដៅដែលមានការសង្ស័យច្រើន គឺនៅក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ជំនាញស៊ីបអង្កេតល្បាតដោយស៊ីវិល ពិនិត្យមើលនៅទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ មិនចាំបាច់ឱ្យពួកគេធ្វើសកម្មភាពនោះទេ គឺព័ទ្ធត្រួតពិនិត្យធ្វើការឆែកឆេរ រកមើលកាំបិត ពូថៅ អាវុធ ថ្នាំញៀន ឬជាតិស្រវឹង ដើម្បីចាត់វិធានការ។ ក្រោយពីយើងប្រមូលអ្នកមានសារធាតុញឿនចូលក្នុងមណ្ឌលអប់រំកែប្រែស្ថានីតិសម្បទា អ្នកញឿនគ្រៀងញៀននៅឃុំកែវផុស វាក៏គ្របដណ្តប់ទៅលើក្មេងទំនើងមួយផ្នែកធំ គឺពួកដែលមានសារធាតុញឿន ពេលេនះយើងបែការណុងទៅរកក្មេងទំនើងឱ្យមានប្រសិទ្ធភាព។

ចំណែកកងកម្លាំងផ្សេងៗទៀតសូមជួយគាំទ្រក្នុងក្រមខណ្ឌក្រុង ស្រុក ធ្វើកិច្ចការនេះឱ្យបានពេញលេញ ប្រសិនបើយើងគ្រប់គ្រងក្មេងទំនើងបាន បញ្ហាសន្តិសុខសុវត្ថិភាពសាធារណត្រូវបានកាត់បន្ថយ ព្រោះក្រុងព្រះសីហនុ មានអ្នកធ្វើការងារថ្ងៃ រួចចេញអុកឡុកពេលព្រលប់ និងអ្នកធ្វើការយប់ មកអុកឡុងពេលភ្លឺ ឬពេលថ្ងៃ ហើយមន្ទីរ អង្គភាពត្រូវចូលក្នុងការអប់រំនៅតាមភូមិ ឃុំ សង្កាត់ យើងមិនមានការអប់រំនៅពេលដែលអាជ្ញាធរ កងកម្លាំងរបស់យើងបង្ក្រាបបានទេ គឺត្រូវអប់រំពីចម្ងាយឱ្យហើយ ដោយត្រូវពង្រីកការគ្រប់គ្រង ពិសេសមន្ទីរ អប់រំ ត្រូវបន្តផ្សព្វផ្សាយក្មេងៗកុំបង្កើតជាក្រុម និងការណាត់ជួបគ្នា នេះជាសមភូមិថ្មីសម្រាប់បង្កអសន្តិសុខសង្គម ប្រសិនបានដឹងរឿងក្មេងៗណាត់ជួបគ្នា ត្រូវបញ្ជូនព័ត៌មានឱ្យបានលឿនឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ និងគណៈបញ្ជាការក្រុង ស្រុកចុះធ្វើប្រតិបត្តិការភ្លាម ហើយការងារនេះ គឺត្រូវចូលរួមពីប្រជាជន មហាជន និងយុវជនរបស់យើងរាយការពីក្មេងទំនើងរួមចំណែកទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

៣.វិធានការច្បាប់ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចរបស់យើង ត្រូវបើកការស្រាវជ្រាវដូចរឿងព្រហ្មទណ្ឌ និងបន្តធ្វើការស្រាវជ្រាវដល់ភូមិ ឃុំ សង្កាត់។ ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ត្រូវចាត់តាំងក្រុមការងារថតរូបផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយវិជ្ជាជីវៈ តម្រូវគោរពសិទ្ធបុគ្គលផងដែរ ដើម្បីធ្វើការគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាពដោយការទទួលខុសត្រូវ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋរាយការមកដល់អាជ្ញាធរ ហើយប្រជាពលរដ្ឋពួកគាត់រីករាយនឹងចូលរួមរាយការ ដើម្បីធ្វើការបង្ក្រាបបានសំបុកក្រុមក្មេងទំនើងអត់ មានឱកាសបង្កអសន្តិសុខសាធារណ មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ខិតខំធ្វើការផ្សព្វផ្សាយអពីសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់ក្មេង បើធ្វើល្អយើងនឹងខិតខំលើកទឹកចិត្ត ហើយការផ្សព្វផ្សាយនេះ ជាសមភូមិមួយក្នុងការចូលរួមទបស្កាត់ប្រឆាំងជាមួយក្រុមក្មេងទំនើងនេះផងដែរ យើងត្រូវធ្វើរដ្ឋបាលដែលកន្លែងប្រមូលផ្តុំរបស់ក្មេងទំនើង ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1052 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
17399 នាក់
សរុប :
5969951 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត