ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអនុញ្ញាតឲ្យតំណាងអង្គការ UN Habitate, UNOPS, UNESCAP និង World Bank ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអនុញ្ញាតឲ្យតំណាងអង្គការ UN Habitate, UNOPS, UNESCAP និង World Bank ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
==========
រាធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងអង្គការ UN Habitate, UNOPS, UNESCAP, និង World Bank ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ។
ក្នុងជំនួបសម្តែងការគួរសម ជាមួយតំណាងអង្គការ UN Habitate, UNOPS, UNESCAP, និង World Bank ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរកម្ពុជា ដែលបាននឹងកំពុងប្រែក្លាយខ្លួនមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។