លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ណែត បានអញ្ចើញចូលរួមពិធី សំណេះសំណាល និងចែកអំណោយ ជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន ចំនួន ២,៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ណែត បានអញ្ចើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន ចំនួន ២,៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ
================
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនកម្មករ-កម្មការិនី អនាម័យ និងបរិស្ថាន ចំនួន ២,៣៥៥នាក់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា អំណោយរបស់កាកបាទក្រហមកម្ពុជា ជួយសម្រាលជីវភាពរបស់ បង/ប្អូន កម្មករ/កម្មការិនី ចំនួន ២,៣៥៥នាក់ មកពី៖ មន្ទីរសាធារណការ ចំនួន ៤៤៨នាក់, ក្រុមហ៊ុន ៨០០ស៊ូភើ ចំនួន ៦៨១នាក់, ក្រុមហ៊ុន មីហ៊្សូដា ចំនួន ៦៧៩នាក់ និងក្រុមហ៊ុន ស៊ីនទ្រី ចំនួន ៥៤៧នាក់។ ក្នុងនេះ អ្នកមកទទួលផ្ទាល់ មានចំនួន ១.៨៩៥នាក់ ចំណែកអ្នកជាប់ភារកិច្ច ចំនួន ៤៦០នាក់ទៀត នឹងប្រគល់ជូនទៅតាមក្រុមហ៊ុននីមួយៗ។ អំណោយដែលម្នាក់ៗទទួលបានរួមមាន៖ អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ (១យួរ=៦ដប), ទឹកត្រី ១ យួរ (១យួរ=៦ដប), ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), ប្រេងឆា ១ដប (១.៩លីត្រ), ទឹកបរិសុទ្ធអរុណា ១ដប (១.៥លីត្រ), ភេសជ្ជៈប៉ូការីស្វេត ១ យួរ (៦ដប), និងថវិកា ៥ម៉ឺនរៀល៕