ឯកឧត្តម កើត ឆែ បានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ==================នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញចូលរួមជាអធិបតីក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីផ្សព្វផ្សាយស្តីពី « ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ » ជាមួយឯកឧត្តម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។នាឱកាសនេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ដែលបានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ។ជាមួយគ្នានេះ ឯកឧត្តម កើត ឆែ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម ដែលបានផ្តួចផ្តើមសហការបង្កើតឱ្យមានពិធីផ្សព្វផ្សាយនាថ្ងៃនេះឡើង ក្នុងន័យបង្កើនការយល់ដឹង ចែករំលែកព័ត៌មានអំពីក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យគាំពារសង្គម និងអត្ថប្រយោជន៍នានាទាក់ទងនឹងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជូនដល់ក្រុមគោលដៅដែលជាថ្នាក់ដឹកនាំបុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ សរុប ៣០៥នាក់ ដើម្បីពន្យល់ឱ្យយល់កាន់តែច្បាស់អំពីប័ណ្ណប.ស.ស. ក៏ដូចជាអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណនេះ។លើសពីនេះ ឯកឧត្តម កើត ឆែ បានស្នើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ខិតខំត្រងត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវកលិកសន្តិសុខសង្គម និងជាវាគ្មិន ព្រមទាំងសហការី ហើយក្នុងករណីដែលមានចម្ងល់ ត្រូវលើកជាសំណួរដើម្បីស្នើសុំការបកស្រាយ និងត្រូវស្នើសុំឯកសារបន្ថែម ជាពិសេសគឺនាំយកចំណេះដឹង និងព័ត៌មានដែលទទួលបានក្នុងពិធីនេះ ទៅផ្សព្វផ្សាយបន្តជូនដល់បុគ្គលិក-មន្ត្រីរាជការក្រោមឱវាទ ឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយថាបើយល់ច្បាស់ពីវិធីប្រើប្រាស់ប័ណ្ណប.ស.ស. គឺដូចយល់ច្បាស់ពីអត្ថប្រយោជន៍ដែលខ្លួនកំពុងមាន។
ចំនួនអ្នកទស្សនា
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី
ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត