ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែង លិខិតរដ្ឋបាល​ នៅសាលារាជធានីភ្នំពេញ
Wed,08 May 2024 (Time 05:49 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែងលិខិតរដ្ឋបាល​ នៅសាលារាជធានីភ្នំពេញ
=============
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញចូលរួមជាអធិបតីក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពីការតាក់តែងលិខិតរដ្ឋបាល​ » ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

នាឱកាសនេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្ស​ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បីឱ្យមន្ត្រីរាជការ-មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងតាមមន្ទីរ-អង្គភាពជំនាញ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវចំណេះដឹង-ធាតុចូលផ្សេងៗ ពាក់ព័ន្ធនឹងការតាក់តែងលិខិតស្នាមរដ្ឋបាល ដែលជាមធ្យោបាយទំនាក់ទំនងក្នុងទម្រង់លាយលក្ខណ៍អក្សរ រវាងអង្គភាពមួយ ជាមួយអង្គភាពមួយទៀត ឬទំនាក់ទំនងផ្ទៃក្នុងអង្គភាព​ហើយចំណេះដឹងលើការតាក់តែងលិខិតរដ្ឋបាលនេះ នឹងចូលរួមបង្កើនគុណផលការងាររបស់មន្ត្រី ក្នុងការបំពេញការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម កើត ឆែ ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ លោក ស៊ុក សង្វារពេជ្រ នាយករងរដ្ឋបាលសាលរាជធានីភ្នំពេញ និងជាគ្រូឧទ្ទេស នៃវគ្គបណ្តុះបណ្តាល ដែលបានចងក្រងឯកសារសម្រាប់ការធ្វើបទបង្ហាញ ហើយនេះជាលើកទីពីរហើយ ដែលទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទនេះឡើង ដោយលើកទី១ បានរៀបចំកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ហើយវគ្គបណ្តុះបណ្តាលលើកនេះ​ក៏នឹងពង្រឹង និងផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតជូនសមាសភាពចូលរួមទាំងអស់ឱ្យស្របតាមបម្រែបម្រួលបរិយាកាសរដ្ឋបាល។

លើសពីនេះ ឯកឧត្តម កើត ឆែ បានជូនពរឱ្យដំណើរការ នៃវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យតាមការគ្រោងទុក​ និងស្នើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញ ខិតខំត្រងត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ហើយក្នុងករណីដែលមានចម្ងល់ ត្រូវលើកជាសំណួរដើម្បីស្នើសុំការបកស្រាយ និងត្រូវស្នើសុំឯកសារបន្ថែម ពីលោកគ្រូឧទ្ទេស។

មុននឹងបញ្ចប់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានសួរដល់សិក្ខាកាមទាំងអស់ពីសំណួរអំពីការគាំទ្រការជីកព្រែកហ្វូណន-តេជោ ហើយក៏ទទួលបានការឆ្លើយលើកដៃគាំទ្រយ៉ាងខ្លាំងក្លា ដូច្នេះខ្ញុំក៏បានស្នើដល់សិក្ខាកាមចូលរួមដូររូបភាព Profile ដោយមានស៊ុមឌីហ្សាញគាំទ្រការជីកព្រែកហ្វូណន-តេជោ នៅក្នុងប្រព័ន្ធបណ្តាញសង្គមនានារបស់ខ្លួន ប្រកបដោយសេចក្តីរីករាយ និងមោទកភាពជាតិ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6410 នាក់
ម្សិលមិញ :
2680 នាក់
សប្តាហ៍នេះ :
18454 នាក់
សរុប :
5969067 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត