ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំង នគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ
Fri,14 June 2024 (Time 02:07 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែនទឹក និងអង្គភាពលម្ហរសមុទ្រ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរ អង្គភាព នៅស្នាក់ការនគរបាលការពារព្រំដែនទឹកលេខ២៤០ កោះព្រាប ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងគោលបំណងនាពេលនេះ មានចំនួន ៣ ក្នុងនោះទី ១.កិច្ចសហប្រតិបត្តិការ នាពេលកន្លងមកយើងបានទទួលការខុសត្រូវនៅលើដី និងលម្ហរសមុទ្រក្នុងខេត្តចំនួន ៤ មានដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដែលជាកិច្ចការសំខាន់ក្នុងការការពារអធិតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសង្គ្រោះប្រជាពលរដ្ឋ និងការពារភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិនិយោគិនដែលរស់នៅប្រកបមុខរបរក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងធ្វើការបង្ក្រាបបទល្មើសនៅក្នុងលម្ហរសមុទ្រ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរចំពោះកងកម្លាំងរបស់យើងគ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារមានប្រសិទ្ធិភាព ប្រសិទ្ធិផល សុំឱ្យមានការទទួលខុសត្រូវបន្ថែមទៀត ។

២.ទាក់ទងបញ្ហាការពារធនធានធម្មជាតិ នៅសមុទ្រមានការនេសាទខុសច្បាប់ ដែលចេញពីប្រជានេសាទ យើងបានធ្វើកិច្ចការជាច្រើននាពេលកន្លងមក ដោយយកចិត្តទុកដាក់ក្នុងការអប់រំ ណែនាំដល់ប្រជានេសាទរបស់យើង ឱ្យចូលរួមគោរពទៅតាមគោលការច្បាប់ នៃការធ្វើនេសាទ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋធ្វើនេសាទទទួលបានទិន្នផលខ្ពស់ ចិញ្ចឹមជីវិតរបស់ពួកគាត់ផងដែរ ព្រោះការងារនេសាទ គឺជាការងារមួយសំខាន់សម្រាប់ចំណូលថវិកាជាតិ ជាចំណូលសំខាន់បានមកពីធនធានធម្មជាតិរបស់យើង ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដោយលើកទឹកចិត្តប្រជានេសាទផង បង្កលក្ខណៈឱ្យប្រជានេសាទត្រឹមត្រូវសម្រាប់ជាតិរបស់យើង យើងក៏មានកាត្វកិច្ចក្នុងការការទប់ស្កាត់ការនេសាទខុសច្បាប់ពីជនបរទេស យើងក៏បានឃាត់ចាប់ទូកប្រមូលផលនេសាទ ដែលបានមកប្រព្រឹត្តបទល្មើសនៅក្នុងដែនទឹកកម្ពុជា ស្នើសុំបន្តបេសកកម្មនេះបន្តទៀតឱ្យបានខ្លាំងក្លាទាំងខាងលម្ហរសមុទ្រ និងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ។

៣.ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន សូមឱ្យបន្តការយកចិត្តទុកដាក់ និងការជួយសង្គ្រោះ ព្រោះវាជាកាត្វកិច្ចរបស់កងកម្លាំង កន្លងមកយើងបានជួយសង្គ្រោះភាគច្រើនជនបរទេសដែលធ្វើដំណើរចូលមកដែនទឹកកម្ពុជា នៅពេលមានគ្រោះថ្នាក់ សូមកុំទាន់គិតពីរឿងច្បាប់ទម្លាប់ គិតពីការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន បន្ទាប់មកយើងពិនិត្យពីផ្លូវច្បាប់ បន្តចាត់នីតិវិធីតាមផ្លូវច្បាប់ ហើយអ្វីជារឿងសំខាន់ គឺការជួយសង្គ្រោះអាយុជីវិតមនុស្សជាមុនសិន មិនថាប្រជានេសាទ ឬជនបរទេសនោះទែ ដោយមិនមានការបែងចែកក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងសមុទ្រ ជាការងារមនុស្សធម៌មួយ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនបងប្អូនអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចំនួន ២៤៩នាក់ និងកងកម្លាំងលម្ហរសមុទ្រ ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ១០លានរៀល និងអង្គភាពលម្ហរសមុទ្រ ៥លានរៀលទុកប្រើប្រាស់ក្នុងអង្គភាព និងជូនថវិកា ៣ម៉ឺនដុល្លា ដើម្បីសាងសង់អគារស្នាក់ការលើកោះព្រីងផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
16764 នាក់
សរុប :
5969316 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត