ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញជាធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារទីចាត់ការ និងសាលប្រជុំ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែងខេត្តព្រៃវែង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អាគារទីចាត់ការ អគារសាលប្រជុំ និងជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គប្រជុំ ឋិតក្នុងឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងឃុំថ្មពូនមានសាលាចំនួន២ កន្លែង និងមត្តេយ្យសហគមន៍ចំនួន៤ កន្លែងដោយក្នុងនោះអនុវិទ្យាល័យមាន១កន្លែង មានទីតាំងជាមួយនឹងសាលាបឋមសិក្សាអង្គប្រជុំ ដែលមាន ៥បន្ទប់ស្មើនឹង ៣ថ្នាក់ មានសិស្សសរុបចំនួន ១៤៧ នាក់ ស្រី ៧៥នាក់ និងមានគ្រូចំនួន ៥ នាក់ ស្រី៣នាក់។ សាលាបឋមសិក្សាអង្គប្រជុំមាន ១២បន្ទប់ស្មើនឹង ១៦ថ្នាក់ មានសិស្សសរុបចំនួន ៥៣៤នាក់ ស្រីចំនួន ២២១នាក់ មានគ្រូសរុបចំនួន ១៣នាក់ ស្រី ៥នាក់។ ក្នុងនោះមត្តេយ្យសិក្សាមានចំនួន ៣បន្ទប់ស្មើនឹង ៣ថ្នាក់ មានសិស្សចំនួន ៩៨ នាក់ ស្រី ៥៤នាក់ មានគ្រូចំនួន ៣នាក់ ស្រី៣នាក់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា ការកសាងទីចាត់ការ និងបណ្ដាល័យនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដែលមានសម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ដោតទៅលើការពង្រឹងគុណភាពអប់រំ ការបណ្ដុះបណ្ដាលជំនាញ និងការលើកកម្ពស់សុខុមាលភាពប្រជាជន។ឯកឧត្តម ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា នៅក្នុងអតីតកាលដ៏ខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា គឺមិនមានឱកាសក្នុងការទទួលយកការអប់រំសិក្សា ដើម្បីទទួលបាននូវចំណេះដឹងនោះឡើយ ពោលគឺសូម្បីតែសិទ្ធិរស់រានមានជីវិត ក៏មិនទទួលបានផងដែរ។ ដោយឡែក ដោយមានការខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីប្ដូរយកសន្តិភាព ជូនជាតិមាតុភូមិ ជាពិសេសជូនប្រជាជនកម្ពុជាទាំងមូល ទើបក្មួយៗជាសិស្សានុសិស្ស អាចមានឱកាសចូលសិក្សា រៀនសូត្រក្រេបយកចំណេះដឹង ប្រកបដោយគុណភាពនាពេលនេះ។ ជាមួយគ្នានេះសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនឥតឈប់ឈរ លើគ្រប់វិស័យ ដូច្នេះបើទោះជាស្ថិតក្នុងតម្លៃណាក៏ដោយយើងទាំងអស់គ្នា ត្រូវតែការពារសន្តិភាព ដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ឱ្យស្ថិតថេរគង់វង្សតទៅអនាគត ដោយមិនឲ្យជនណាម្នាក់មកបំផ្លាញសន្តិភាព ដែលកំពុងមាននេះឡើយ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មពូន និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៩៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ និងថវិកា១ម៉ឺនរៀល សិស្សានុសិស្សចំនួន ៦៨នាក់ ក្នុងម្នាក់ទទួលបានសម្ភារៈសិក្សា មានប៊ិច ខ្មៅដៃ សៀវភៅ ព្រមទាំងថវិកាចំនួន ៥ ពាន់រៀល លោកគ្រូអ្នកគ្រូចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងបានឧបត្ថម្ភដល់មន្ត្រីសាលាឃុំ និងប្រជាការពារនូវថវិកាមួយចំនួនផងដែរ ដោយថវិកាចំណាយសរុបចំនួនប្រមាណជាង ៦,៥០០ (ប្រាំងមួយពាន់ប្រាំរយ) ដុល្លាអាមេរិក។សូមជម្រាបជូនថា អគារទីចាត់ការ និងសាលប្រជុំដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គ្រោងនឹងប្រើររយៈពេលសាងសង់ចំនួន ៣ខែ ចំណាយថវិកាសរុបចំនួន ៧២,៥០០ (ប្រាំពីរម៉ឺនពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ដែលជាអំណោយសប្បុរសដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕
ចំនួនអ្នកទស្សនា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្តដឹកនាំប្រតិភូខេត្ត អញ្ចើញនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់ក្បែរព្រំដែនថៃ មកកាន់ទីទួលសុវត្ថិភាពជាង ១.៣០០គ្រួសារ ស្ថិតនៅស្រុកគូលែន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កម្ពស់ ២ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូននាយទាហាន ពលទាហានកងទ័ពជួរមុខ ប្រចំការតាមព្រំដែនកម្ពុជា-ថៃ ប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស នៅសមរភូមិមុខ ទិសខេត្តព្រះវិហារ
គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី និងឯកឧត្តម វ៉ី សំណាង អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូន កងកម្លាំងជួរមុខឈរជើង នៅតំបន់ព្រំដែន (កម្ពុជា-ថៃ)
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យការងារធានា ភស្តុភារ សម្ភារ បច្ចេកទេស និងផ្នែកតុបតែង វេទិការ កៅអី ត្រៀមរៀបចំពិធីសម្ពោធ សមិទ្ធផលដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែន
ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធ នៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន នៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន២២ សាលា ក្នុងខេត្តចំនួន៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តំបន់ផ្លូវថ្មើរជើងចតុមុខ
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីអបអរសាទរ ខួប១ឆ្នាំ នៃដំណើរការជាផ្លូវការ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល-ពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នៅខេត្តត្បូងឃ្មុំ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីអបអរសាទរ ការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសំណេះសំណាល ជាមួយប្រធានក្រុមបក្ស, អនុសាខាបក្ស និងសាខាបក្សភូមិ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ អញ្ជើញចុះពិនិត្យស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខជាមួយ កម្លាំងការពារព្រំដែនគោក លេខ៨២៣ ៣១០ ខេត្តបាត់ដំបង និងវរសេនាតូចនគរបាល ការពារព្រំដែនលេខ ៨២១ ខេត្តប៉ៃលិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធីសំណេះសំណាល ផ្ដល់ប័ណ្ណមូលនិធិសមធម៍សុខាភិបាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១.២០៦គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងខណ្ឌមានជ័យ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឡើងធ្វើបទរាយការណ៍ អំពី ការចាត់តាំងកម្លាំង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ជាមួយកម្ពុជា