ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងព្រះរាជពិធីបុណ្យ ទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
Thu,20 June 2024 (Time 08:35 PM)
ដោយ ៖ ដើម្បីប្រជាជន


ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត​ សម្ដេចព្រះមហាសង្ឃរាជស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សា
=============
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត​ សម្ដេចព្រះមហាសង្ឃរាជស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សា គណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រារព្ធឡើង នាសាលាធម្មសភា វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញថ្ងៃព្រហស្បតិ៍​ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត​ សម្ដេចព្រះមហាសង្ឃរាជស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សានាឱកាសនេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយ ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងលោកជំទាវ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ, គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ព្រម ឯកឧត្តម លោកជំទាវ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២- ជាព្រះមេគណរាជធានីភ្នំពេញ-ជាប្រធានគណៈកម្មការសង្ឃនៃព្រះរាជាណាចក្រកម្ពុជា-ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា -ជាព្រះអគ្គាធិការសិក្សាជាតិ- ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ- ជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ។ តាមរយៈស្នាមព្រះហត្ថដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបានក្នុងព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា របស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត​ ដែលស្ទើរតែមួយព្រះជន្មរបស់ព្រះអង្គបានបូជាចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។

នាឱកាសដ៏មហាជ័យមង្គលនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី សូមបួងសួងប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ វត្ថុស័កសិទ្ធក្នុងលោកសូមប្រសិទ្ធពរជ័យថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត ពិសេសសូមសម្តេចមាន ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់និងផ្ដល់ព្រះឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ និងបន្តដឹកនាំវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1224 នាក់
ម្សិលមិញ :
2076 នាក់
សប្តាហ៍នេះ :
21958 នាក់
សរុប :
6160538 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ស្ថិតនៅសាលាស្រុកស្រីសន្ធរ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃធនាគារចិន ដើម្បីស្វែងយល់ ពីដំណើរការប្រតិបត្តិការ អាជីវកម្មសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស ចំនួន ៣៩៥នាក់ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា បាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយអំពី គោលនយោបាយ គោលការណ៍រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានភាពព្រំដែន

ឯកឧត្តមសន្តិបណ្ឌិត សាវឿន ឧបនាយរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងារ​រាជរដ្នាភិបាលចុះមូលដ្ឋានស្រុកបាណន់​ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ នៅវិទ្យាល័យ​សម្តេចក្រឡាហោម​ ស​ ខេង​ តាគ្រាម​

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ នៅវិទ្យាល័យ​សម្តេចតេជោ​ ហ៊ុន​សែន​ ភ្នំសំពៅ​​ ក្នុងស្រុកបាណន់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមពិធីត្រួតពិនិត្យ ការហ្វឹកហាត់ក្បួន ដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម

ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរ យៈពេលវែងជាមួយកម្ពុជា

កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ចប់អាណត្តិកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា

កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ