ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងគ្រឿងញៀន ស្តីពីករណី ជនអនាមិកបង្កើត គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chean Dorn ផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការបង្ក្រាបគ្រឿងញៀន នៅ ថាំងហ៊ួយ ក្លិប
Tue,04 June 2024 (Time 11:06 AM)
ដោយ ៖ ដើម្បីប្រជាជន


សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងគ្រឿងញៀន ស្តីពីករណីជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chean Dorn ផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការបង្ក្រាបគ្រឿងញៀន នៅ ថាំងហ៊ួយ ក្លិប
===================
ថ្មីៗនេះមានក្រុមអនាមិក បានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងខំមិន (Comment) ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំ បង្កឱ្យមានការភ័ន្តច្រឡំរបស់សាធារណជនមកលើអង្គភាពអនុវត្តន៍ច្បាប់។

ជាក់ស្តែង គណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ Chean Dorn បានបង្ហោះខ្លឹមសារថា មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម)។

ជុំវិញការផ្សាយព័ត៌មានខាងលើនេះ ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូនសារធារណជនដូចខាងក្រោម៖

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២ និង០៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីតាំងក្លិបកំសាន្ត ថាំងហ៊ួយក្លិប-KTV ផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល៖

បានឃាត់ខ្លួនមនុស្ស សរុបចំនួន ១១១នាក់(ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់ (ស្រី៦នាក់), ជនជាតិចិន ៥៤នាក់ (ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន ៦ គីឡូក្រាម ៣៨៨.៥៧ក្រាម។ ឆ្លងតាមការស៊ើបអង្កេតសមត្ថកិច្ចជំនាញយើង បានរកឃើញដូចខាងក្រោម៖
- អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនចំនួន ៣០នាក់ ស្រី១៦នាក់(ជនបរទេសចំនួន ២៨នាក់(ស្រី១៤នាក់) ក្នុងនោះ ជនជាតិវៀតណាម ២២នាក់(ស្រី១៣នាក់) ជនជាតិចិន ៥នាក់(ស្រី១នាក់) និងជនជាតិម៉ាឡេស៊ី ១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិខ្មែរចំនួន ២នាក់(ស្រី២នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា)។
- ជនសង្ស័យចំនួន ១៥នាក់ ស្រី៤នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(បានបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចោទប្រកាន់តាមផ្លូវច្បាប់)
- ដោយឡែកមនុស្សចំនួន ៦៦នាក់ ស្រី២២នាក់ ក្នុងរង្វង់ប្រតិបត្តិការ ក្នុងនោះ ក៏មាន ឈ្មោះ លី ភីនជាំង (LI PINJIANG) ភេទប្រុស ជនជាតិចិនផងដែរ ពុំមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ធ្វើកិច្ចសន្យា-អប់រំ អញ្ជើញអាណាព្យាបាលមកទទួលយកទៅលំនៅដ្ឋានវិញ ។

ឆ្លងតាមការស៊ើបអង្កេតតាមការស្តាប់ចម្លើយឈ្មោះ លី ភីនជាំង (LI PINJIANG) និងជនសង្ស័យពាក់ព័ន្ធបទល្មើសចំនួន ១៥នាក់ខាងលើ៖ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោងគ្រឿងញៀនទេ ឬជាប់ពាក់ព័ន្ធបទល្មើសនោះទេ ដោយសារវត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់យក ពុំបានចាប់យក ផ្ទាល់ពីឈ្មោះ លី ភីនជាំង (LI PINJIANG) នោះទេ ហើយពុំមែនជាម្ចាស់វត្ថុតាងគ្រឿងញៀននោះដែរ។ ឈ្មោះ លី ភីនជាំង (LI PINJIANG) បានចូលរួមធ្វើជាសាក្សី នៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាម្ចាស់ទីតាំង ឬជាបុគ្គលិកបំរើការងារនៅក្នុង KTV ថាំងហ៊ួយនេះទេ តាមការពិតឈ្មោះនេះជាភ្ញៀវ មកកំសាន្តនៅក្នុងទីតាំងខាងលើ ចំពេលសមត្ថកិច្ចយើងចុះបង្ក្រាប។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានសារព័ត៌មានអនឡាញ ឈ្មោះ BDN TV Online ចុះផ្សាយដោយចោទប្រកាន់ថា សមត្ថកិច្ចបានដោះលែងមេខ្លោងគ្រឿងញៀនឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន បន្ទាប់ពីបង្ក្រាបនៅក្នុងក្លិបថាំងហ៊ួយ។ បន្ទាប់ពីទទួលបានឃើញការចុះផ្សាយនេះភ្លាម មន្ទីរប្រឆាំងគ្រឿងញៀន បានទាក់ទងទៅកាន់សារព័ត៌មាន BDN TV Online អញ្ជើញតំណាងមកអង្គភាពដើម្បីឆ្លើយបំភ្លឺការផ្សាយ ព័ត៌មានខាងលើ។ តាមការបំភ្លឺរបស់សារព័ត៌មាន BDN TV Online ការចុះផ្សាយនេះ គឺពុំមានប្រភពព័ត៌មានច្បាស់លាស់ទេ គ្រាន់តែឃើញរូបថតឈ្មោះ លី ភីនជាំង(LI PINJIANG) មានដាក់វត្ថុតាងគ្រឿងញៀននៅខាងមុខ និងឃើញដៃមានជាប់ខ្នោះ សន្និដ្ឋានជាមេខ្លោងតែម្តង។

មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ជូនសារព័ត៌មាន BDN TV Online វិញថាឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោង និងពុំមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ។ បន្ទាប់មកសារព័ត៌មាន BDN TV Online ទទួលប្រភពព័ត៌មានច្បាស់ពីអង្គភាពភ្លាម ក៏បានលុបព័ត៌មានដែលបានផ្សព្វផ្សាយនោះ នៅថ្ងៃដដែល។ ជាមួយគ្នានេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន BDN TV Online បានបង្ហោះព័ត៌មានបំភ្លឺវិញថាជនជាតិចិនឈ្មោះ លី ភីនជាំង (LI PINJIANG)មិនមែនជាមេខ្លោងគ្រឿងញៀននោះទេ ការផ្សព្វផ្សាយរបស់ខ្លួន ជាការយល់ច្រឡំ។

លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Chean Dorn បានយករូបភាព និងវីដេអូដែលសារព័ត៌មានអនឡាញ BDN TV Online ផ្សាយគ្មានការពិតនោះ យកទៅផ្សាយបន្ត ដែលនាំឱ្យមានការយល់ច្រឡំជាថ្មី ហើយបានដាក់ចំណងជើងថា៖ មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូន ដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក)ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹង គ្រឿងញៀន(៧គីឡូក្រាម)។

ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn ទើបបង្កើតឡើងរយៈពេលខ្លី គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ (ក្រោយ១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីព័ត៌មានត្រូវបានផ្សាយលើ BDN TV Online) ហើយម្ចាស់ហ្វេសប៊ុកនេះ ក៏មិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់ថែមទៀត។ ដូច្នេះតាមការសន្និដ្ឋានហ្វេសប៊ុកឈ្មោះ Chean Dorn យករូបភាព និងវីដេអូ គ្មានការពិតមកបង្ហោះនោះ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ បង្ហោះព័ត៌មានក្នុងចេតនាមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងគ្រឿងញៀន។

លុះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរបានស្នើសុំសហការពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn បន្ត ដោយកំណត់អត្តសញ្ញាណជន ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនេះមានឈ្មោះ ងន សុងឆាយ ភេទប្រុស ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៩២ កាន់អត្ដសញ្ញាណប័ណ្ណលេខ 020841131 (01) អាសយដ្ឋាន ភូមិថ្នល់បំបែក ឃុំទឹកវិញ ស្រុកស្អាង ខេត្តកណ្ដាល។ មន្ទីរប្រឆាំងគ្រឿងញៀន អញ្ជើញឈ្មោះ នង សុងឆាយ ឱ្យចូលបំភ្លឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ នង សុងឆាយ៖ ខ្លួនពុំមែនជាម្ចាស់ ឬអ្នកប្រើប្រាស់គណនីហ៊េសប៊ុក ឈ្មោះ Chean Dorn នោះទេ ហើយពុំមានការជាប់ពាក់ព័ន្ធនឹងការចុះផ្សាយ និងComment ចូលគេហទំព័រហ្វេសប៊ុកផ្លូវការបស់ថ្នាក់ដឹកនាំនោះទេ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Chean Dorn ដែលបានចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។ មន្ទីរប្រឆាំងគ្រឿងញៀន បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក Chean Dorn នេះបាន មន្ទីរប្រឆាំងគ្រឿងញៀន នឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូន។

ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះមន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មានមុននឹងផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់ អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
390 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
16737 នាក់
សរុប :
5969289 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត