អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ==============នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៅសាលាមត្តេយ្យសិក្សាក្រុង វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុង និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដើម្បីរៀបចំសូចនាករនៃការប្រឡងប្រណាំងការផ្តល់សេវាល្អ ក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការប្រឡងប្រណាំងសេវាល្អលើវិស័យអប់រំនៅខេត្តព្រះសីហនុ ខេត្តមានវិទ្យាល័យចំនួន១២ និងមត្តេយ្យសិក្សាចំនួន៣ ដោយការប្រឡងប្រណាំងសេវាសាធារណល្អ ក្នុងវិស័យអប់រំ ទើបមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានជ្រើសរើសវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ធ្វើការចូលរួមប្រឡងប្រណាំងសេវាសាធារណល្អរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំ២០២៤ ក្នុងនោះក្រុងព្រះសីហនុ ជ្រើសរើសយកសាលាមត្តេយ្យសិក្សាក្រុង១ និងវិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ។ក្នុងនោះសាលាមត្តេយ្យក្រុង មានចំនួន ១៣ថ្នាក់ សិក្សាចែកជាពីវេណ ពេលព្រឹកមាន ៧ថ្នាក់ និងពេលល្ងាច ៦ថ្នាក់ និងមានលោកគ្រូ អ្នកគ្រូ រដ្ឋចំនួន ១២នាក់ គ្រូជំនួយ ៥នាក់ សិស្សសរុបចំនួន ៧២៦នាក់ វិទ្យាល័យចំណេះទូទៅ ហ៊ុន សែន ក្រុងព្រះសីហនុ មានគ្រូសរុបចំនួន ៨៤នាក់ ស្រី ២២នាក់ សិស្សសរុបចំនួន ១ ០៥០នាក់ ស្រី ៥៤០នាក់ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានគ្រូសរុបចំនួន ៩៦នាក់ ស្រី ៤២នាក់ សិស្សសរុបចំនួន ២ ១៣៧នាក់ ស្រី ១ ០៨៨នាក់។ ក្នុងឱកាសចុះពិនិត្យលើការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាទាំងបីខាងលើ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដើម្បីធ្វើការប្រឡងប្រណាំងសេវាសាធារណល្អក្នុងវិស័យអប់រំនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុត្រូវរៀបចំពីដើមទី ដើម្បីធានាថា ក្នុងការអនុវត្តសេវាសាធារណៈល្អ ឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ នៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការងារបំរើសេវាសាធារណៈល្អ យើងត្រូវកែលម្អការបំរើសេវាសាធារណកាន់តែប្រសើរបន្ថែមទៀត ។ដោយផ្អែកលើការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់យើង ក្នុងការបំរើសេវាសាធារណៈល្អ ដោយសារឆ្នាំកន្លងមក អង្គភាពរបស់យើងមិនបានទទួលចំណាត់ល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលដោយសារបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះឈឺចាប់ ដើម្បីកែលម្អសេវាកាន់តែល្អ។ ដោយឡែកការបំរើសេវាសាធារណល្អ សម្រាប់វិស័យអប់រំ ក្នុងនោះសម្រាប់វិទ្យាល័យមាន សូចនាករគោល ៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ និងសម្រាប់មត្តេយ្យសិក្សក្នុងនោះមានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យើងត្រូវអនុវត្តបំពេញនូវគ្រប់សូចនាកររបស់ក្រសួងអប់រំ ឱ្យបានព្រមៗគ្នាទាំងសកម្មភាពនៅទីវាល នៅក្នុងសាលារៀន ដោយរៀបចំកែលម្អសោភ័ណភាពបរិស្ថាន អនាម័យជាដើមនៅក្នុងទីធ្លាសាលារៀន សាកសម្យជាថ្នាលបណ្តុះនូវចំណេះដឹង ចំណេះធ្វើសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ ហើយការប្រឡងប្រណាំងបំរើសេវាសាធារណល្អនេះ ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំងត្រូវសិក្សាស្វែងយល់ រួមគ្នាធ្វើសកម្មភាពព្រមគ្នា យើងត្រូវយល់ដឹងទាំងអស់គ្នាក្នុងការបំពេញនូវសូចនាករវាយពីក្រសួងអប់រំ ក្នុងការពិនត្យតាមដានវាយតម្លៃ ការដាក់ពិន្ទុសម្រាប់មុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណល្អ គឺជាកិត្តិយសក្នុងការពង្រីកសកម្មភាពនេះទៅដល់សាលារៀនគោលដៅផ្សេងទៀត ។ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ទន្ទឹមនោះនៅតាមសាលានីមួយៗយើងក៏ត្រូវរៀបចំប្លង់គោលស្របតាមស្តង់ដាគរុកោសល្យ នៃការប្រឡងប្រណាំងបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡាជាដើម ទទួលសេវាប្រកបដោយគុណភាព និងសោភ័ណភាព។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ នៅតាមសាលាទាំង៣ ក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល៕
ចំនួនអ្នកទស្សនា
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី
ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត