ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ១៦គ្រួសារ នៅឃុំរអាង ស្រុកកំពង់សៀម ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា .ខេត្តកំពង់ចាម ៖នារសៀលថ្ងៃព្រហស្បតិ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម នាយកសាខា លោក ប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ១៦ គ្រួសារ រស់នៅក្នុងភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ។ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលពេលនោះ មានខ្យល់កន្ត្រាក់បក់គួចលាយឡំជាមួយភ្លៀង យ៉ាងខ្លាំង ធ្វើអោយផ្ទះ ១៦ខ្នង ក្នុងភូមិរអាងក្រោម ឃុំរអាង ត្រូវរងការខូចខាត របើកសង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៧ខ្នង រងការខូចខាត កម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដំបូលធ្លាក់ដល់ដី និង ផ្ទះ ៩ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែ មិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ ។ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ប្រធាន គណះកម្មាធិការសាខា បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ក៏លោកតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ក្នុងការស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ៖១- ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន តង់ ២ និង ថវិកា ៤០០,០០០ រៀល ។២- ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល ៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ។ ដោយឡែក អនុសាខាស្រុក ឧបត្ថម្ភបន្ថែមជនរងគ្រោះទាំង ១៦គ្រួសារ ដោយ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៤០,០០០រៀល ។
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំពិធីអបអរសាទរ រំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom meeting)
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ន នៅក្រុងកំពង់សោម
ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាងច្បាស់ថា ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ ដែលផ្តល់កម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីជួបសំណេះសំណាល ជាមួយលោក-លោកស្រី ជានាយកសាលានានា ទូទាំងក្រុងប៉ោយប៉ែត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគ លើវិស័យបច្ចេកវិទ្យា នៅកម្ពុជា
អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងការរៀបចំពិធីបុណ្យ គម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីសម្ពោធ បើឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកត្រាំកក់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ឃួនសុដារី
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ
ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការ បំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក ឡាវ តេកសេង ត្រូវជាឪពុកបង្កើតរបស់ អ្នកឧកញ៉ា ឡាវ កាង
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធី បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅក្រុងតាខ្មៅ
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា