វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ============រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឧបត្ថម្ភដោយ អង្គការម៉ារីស៊ី (MARICI) បានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោក ឌី នឿត នាយកប្រចាំប្រទេសអង្គការម៉ារីស៊ី លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យទាំង០៧។ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មានប្រសាសន៍ថា ដោយមានកិច្ចសហការនិងគាំទ្រពី លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅពេលនេះ ។លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាគ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ។ លោកបន្តថា គោលបំណងនៃការបណ្តុះបណ្តាលនាពេលនេះ គឺចង់ឲ្យមន្រ្តីអនុវត្តច្បាប់មានចំណេះជំនាញ ព្រមទាំងបច្ចេកទេស ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) ដែលបានផ្តល់នូវកិច្ចសហការក្នុងការបើកវគ្គបណ្តុះបណ្តាល ។ ឯកឧត្តមអគ្គស្នងការរងបន្តថា គោលបំណង នៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹងនិងជំនាញ និងដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ។ឯកឧត្តមអគ្គស្នងការរងបន្តថា វគ្គបណ្តុះបណ្តាលនេះទៀតសោធន៍ មាន២មេរៀន ទី១-គឺនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុ្សគ្រប់ទម្រង់ និងទី២-គឺការយល់ដឹងពីតំហែទាំការប៉ះទង្គិចផ្លូវចិត្ត ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា ការយល់ដឹងពីតំហែទាំការប៉ះទង្គិចផ្លូវចិត្ត គឺសំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីអនុវត្តច្បាប់ ព្រោះមន្រ្តីអនុវត្តច្បាប់ ងាយនឹងប៉ះទង្គិចផ្លូវចិត្តណាស់ ក្នុងការស៊ើបអង្កេតអំពើជួញដូរមនុស្សគ្រប់ទម្រង់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បានថ្លែងអំណរគុណដល់ លោក ឌី នឿត នាយកប្រចាំប្រទេស អង្គការម៉ារីស៊ី (MARICI) ដែលបានចែករំលែកមេរៀនអំពីការប៉ះទង្គិចផ្លូវចិត្តនាពេលនេះ។ ឯកឧត្តមអគ្គស្នងការរង សង្ឃឹមថា សិក្ខាកាមទាំងអស់ អាចចូលរួមជាយោបល់ និងមានសំណួរឲ្យបានច្រើនដើម្បីជាការយល់ដឹងកាន់តែច្បាស់ទាំងអស់គ្នាសម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ។សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលសិក្ខាកាមជា ថ្នាក់ដឹកនាំ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន៕
ចំនួនអ្នកទស្សនា
វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធី ប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគ លើវិស័យអប់រំ គឺជាការ វិនិយោគលើអនាគត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ប្រតិភូក្រសួងមហាផ្ទៃ នៅសាលាខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ចើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូក្រសួងអធិការកិច្ច នៅសាលាខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកប័ណ្ណវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) និងមោឃភាពប័ណ្ណ ម្ចាស់កម្មសិទ្ឋិកាន់កាប់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកកោះអណ្តែត
ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស និងត្រៀមរបាយការណ៍ ឆ្នាំ២០២៤ និងលេីកទិសដៅការងារ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum)
ឯកឧត្តម រដ្នមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ Swisscontact
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំ រដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
មន្ទីរអប់រំខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន បញ្ជាក់ពីជំហគាំទ្រ និងជំរុញបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី បន្ត និងបង្កើនការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា
សាកលវិទ្យាល័យ Kunming Medical នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់កិច្ចសហការដល់សមាគម អ.ម.ត ក្នុងការជំរុញនិស្សិតកម្ពុជា ឱ្យបានទៅបន្តការសិក្សា ជាពិសេសលើជំនាញវេជ្ជសាស្រ្ត
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគ នៅក្នុងប្រទេសកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមសម័យប្រជុរដ្ឋសភាពេញអង្គ លើកទី៣ នីតិកាលទី៧ នៅវិមានរដ្នសភា
នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLANDS បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា