ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាឪពុកបង្កើត របស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេក អ្នកឧកញ៉ា សំ អាង
Tue,23 July 2024 (Time 06:07 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាសទ្ធាភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង
==============
ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ ស្ថិតនៅផ្ទះលេខ១៩៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវ ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតរបស់កូន ចៅ ដែលបានខិតខំលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍គ្រួសារ ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលជាច្រើនទាំងក្នុងវិស័យពុទ្ធចក្រ និង អាណាចក្រ នៅទូទាំងប្រទេសនាពេលកន្លងមក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
622 នាក់
ម្សិលមិញ :
1646 នាក់
សប្តាហ៍នេះ :
13222 នាក់
សរុប :
5279724 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ បានអញ្ចើញចូលរួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អនុញ្ញាតជូនលោកស្រី JANELLE CANNING-LUE មន្រ្តីទំនាក់ទំនងកងរាជតម្រួតកាណាដា (RCMP) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានអញ្ចើញបេីកវេទិកា សាធារណៈ​ នៅសង្កាត់វាលវង់​ ដើម្បីដោះស្រាយ បញ្ហាប្រឈម និងតម្រូវការ របស់ប្រជាពលរដ្ឋ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង វររៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានដឹកនាំប្រតិភូ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាល បានអញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារ បន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាថ្មី ឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងលុបបំបាត់ ការប្រើប្រាស់ អាវុធខុសច្បាប់ កុំឱ្យកើតមាននៅមូលដ្ឋាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ របស់គណៈកម្មាធិការពិសេស ដើម្បីជំរុញ ការរៀបចំ និងការអនុវត្ត គម្រោងព្រែកជីហ្វូណនតេជោ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយអំពីល្បិចកល់ ក្រុមជ្រុលនិយម មានចេតនាបំផ្លាញ សុខសន្តិភាព បំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំប្រតិភូ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំសមាជិក សមាជិការាជរដ្ឋាភិបាល ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលា ស្តីពីបទពិសោធន៍ នៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចូលរួមក្នុងពិធីជប់លៀងលើកប៉ាល់ HMAS Perth នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ បានអញ្ចើញដឹកនាំកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាង នីតិវិធីប្រតិបត្តិស្តង់ដារ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ (CNP) និងនាយកដ្ឋាន ស៊ើបអង្កេតពិសេស (DSI) ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជាថៃ

ឯកឧត្តម​ ប៉ា សុជាតិវង្ស​ ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន​ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះមរណភាព របស់​ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាព របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាព របស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល