ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ បានអញ្ជើញនាំយក អំណោយមនុស្សធម៌កាកបាទ ក្រហមកម្ពុជា ចែកជូនបងប្អូន ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ៥០៨ គ្រួសារ រស់នៅសហគមន៍ អណ្តូង៤ និងសហគមន៍ អណ្តូង៦ ក្នុងខណ្ឌព្រែកព្នៅ
Wed,31 July 2024 (Time 06:00 AM)
ដោយ ៖ ដើម្បីប្រជាជន


ពលរដ្ឋងាយរងគ្រោះបំផុត ៥០៨គ្រួសារ រស់នៅសហគមន៍អណ្តូង៤ និងអណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទទួលបានអំណោយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា ...!!

អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០៨គ្រួសារ រស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ ការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមន៍អណ្តូង៤ និងសហគមន៍អណ្តូង៦ នៃសង្កាត់គោករកាទាំងមូល។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេស ដែលមានប្រជាជន កុមារតូចជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។ លើសពីនេះទៅទៀត លោកជំទាវ បានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។

ប្រជាពលរដ្ឋទាំង៥០៨គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន ព្រមទាំងបាននាំយកអំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ១០០.០០០រៀល។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរស់នៅសហគមន៍អណ្ដូង៤ និងអណ្ដូង៦ ជាប្រជាពលរដ្ឋដែលមានកម្រិតជីវភាពក្រីក្រលំបាក និងមានលំនៅដ្ឋានតូចចង្អៀតជាងសហគមន៍ផ្សេងទៀត ដែលមានគ្រួសារងាយរងគ្រោះបំផុត និងរងហានិភ័យសរុប ៥០៨គ្រួសារ ក្នុងនោះ៖ ប្រភេទក្រ១ ចំនួន ៤៥គ្រួសារ, ប្រភេទក្រ២ ចំនួន ៣៨៥គ្រួសារ និងរងហានិភ័យ ចំនួន៧៨គ្រួសារ។ ប្រជាពលរដ្ឋ ដែលមកតាំងទីលំនៅនៅទីនេះ គឺមកពីតំបន់មិនរៀបរយដែលស្នាក់នៅក្នុងអគារប៊ូឌីង មកពីតំបន់ដីក្រហម (សំបុកចាប) និងអ្នកដែលតាំងទីលំនៅលើលូប្រឡាយនានាក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ន ប្រជាពលរដ្ឋមករស់នៅទីនេះ ទទួលបាន លំនៅឋាន (ផ្ទះមួយល្វែងធ្វើពីបេតុង ប្រក់ស័ង្កសីទំហំ ៤មx៥ម) មានប្រព័ន្ធលូ អគ្គិសនីរដ្ឋ និងមានទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់។ ប្រជាពលរដ្ឋនៅទីនេះភាគច្រើនជាអ្នកប្រកបមុខរបរកម្មករ កម្មការិនី លក់ដូរបន្តិចបន្តួច លក់លៀសហាល ខ្ចៅស្ងោ ដើររើសអេតចាយ និងលក់ដូររបស់ហូបចុកជារបៀបរទេះរុញនៅនឹងកន្លែង ឬចល័ត។ យ៉ាងណាម៉ិញ ប្រជាពលរដ្ឋក្រីក្រជួបការលំបាករស់នៅសហគមន៍អណ្តូង៤ និងសហគមន៍អណ្ដូង៦នេះ ក៏ដូចជាប្រជាពលរដ្ឋក្រីក្ររស់នៅសង្កាត់គោករកាទាំងមូល ទទួលបាននូវប័ណ្ណសមធម៌ក្រីក្រក្នុងកញ្ចប់គ្រួសារ (ដែលមានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងសម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនអស់ថ្លៃ)៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1643 នាក់
ម្សិលមិញ :
2107 នាក់
សប្តាហ៍នេះ :
11554 នាក់
សរុប :
5954195 នាក់

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ជើញចូលរួមសិក្ខាសាលា ផ្តល់ព័ត៌មានស្តីពី ផែនការតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL) នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT)

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីសម្រេចលើ របៀបវារៈសំខាន់ៗចំនួន៣

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ​ បានទទួល​ជួប​សម្ដែង​ការ​គួរសម​ និងពិភាក្សាការងារ ជាមួយ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ពិនិត្យរៀបចំរបាយការណ៍គោរពជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ស្តីពីការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំ​កិច្ច​ប្រជុំ​ ស្ដីពី​ការ ត្រៀម​រៀបចំ​ទិវា​ជាតិ​ នៃការចងចាំ​ នាថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ២០២៥​ នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជេីងឯក​ ស្ថិត​ក្នុងខណ្ឌ​ដង្កោ​

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់ អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្ត កម្មវិធីសកម្មភាព នៃសន្នីសិទ្ធអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញបន្តចូលរួមពិធីផ្តល់អាវភ្លៀង ជូនដល់បណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញចូលរួមពិធីផ្តល់អាវភ្លៀង ជូនដល់បណ្តាកងឯកភាព ចំណុះអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ គោរពជូនចំពោះ ឯកឧត្តម ជា សុផារ៉ា បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ សូមចូលរួមអបអរសាទរ គោរពជូនចំពោះ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ បានទទួលសញ្ញាប័ត្រ បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ ពីសកលវិទ្យាល័យអាមេរិចភ្នំពេញ

ឯកឧត្តម កើត ឆែ អញ្ចើញចូលរួមជាមួយឯកឧត្តម ងួន ណារ៉ា និងឯកឧត្តម ច្រឹង ខ្មៅ និង​ឯកឧត្តម ច័ន្ទ សត្ថា ក្នុងពិធីដាក់ឲ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងរាជធានីភ្នំពេញ

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ សូមគោរពចូលរួមអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត ពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា និងពិធីនមសក្ការព្រះរតនត្រៃ និងរាប់បាត្រព្រះសង្ឃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន គ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុត របស់ទីម័រឡេស្តេ

សម្ដេចកិត្តិសង្គបណ្ឌិត​ ម៉ែន​ សំអន​ និងឯកឧត្តម ហ៊ុន​ ម៉ានី​ បានអញ្ចើញប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​ នៅទីតាំងរូបសំណាកនាគ​ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី សូមគោរពជូនពរ និងអបអរសាទរ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុត របស់រដ្ឋាភិបាលទីម័រឡេស្តេ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល​ និងប្រគល់អំណោយ​ អាគារ​ ១ខ្នង​ កុំព្យូទ័រ​ ២៥គ្រឿង​ រថយន្ត​ ១គ្រឿង​ ម៉ូតូ​២គ្រឿង ជូនរដ្នបាលឃុំតាគ្រាម​ ក្នុងស្រុកបាណន់

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ចើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣៨៨នាក់ និងចែកអំណោយដល់ពួកគាត់