ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះជួយស្រុកស្រីសន្ធរ បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសមាជិក សមាជិកា ស្រុកស្រីសន្ធរ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកសមាជិក សមាជិកា ស្រុកស្រីសន្ធរ
===============
ស្រុកស្រីសន្ធរ៖នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ និងឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ រួមជាមួយលោកប្រធានគណបក្សស្រុក បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, មន្ត្រីរដ្ឋបាលស្រុក, ក្រុមប្រឹក្សាឃុំទាំង១៤, មេភូមិ, អនុភូមិ, ក្រុមការងារយុវជនស្រុក-ឃុំ-ភូមិ និងមន្ត្រី ការិយាល័យបោះឆ្នោត ដេីម្បីអបអរសាទរលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ ឆ្នាំ២០២៤ ជាការលើកទឹកចិត្តដល់អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ, ក្រុមការងារថ្នាក់កណ្តាល, ថ្នាក់ខេត្ត, ថ្នាក់ស្រុក-ឃុំ-ភូមិ, ក្រុមការងារយុវជនស្រុក និងមន្ត្រីការិយាល័យ បោះឆ្នោត ដើម្បីបង្ហាញពីសាមគ្គីភាព ការគោរព ស្រលាញ់ ការចូលរួមកិច្ចការងារបោះឆ្នោតក្នុង ស្រុកស្រីសន្ធរ ។