ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ចើញចុះអស្សរណៈយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីលើកកម្ពស់ ការយល់ដឹងអំពី វិស័យការងារ និងផ្ដល់អត្ថប្រយោជន៍នានា ជូនសិល្បករ
Tue,20 August 2024 (Time 03:13 PM)
ដោយ ៖ ដើម្បីប្រជាជន


សមាគមសិល្បករខ្មែរ ចុះអស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ និងផ្ដល់អត្ថប្រយោជន៍នានាជូនសិល្បករ
............................................
នៅរសៀលថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ និងក្រសួងការងារ បានអញ្ចើញចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលពិធីនេះប្រារព្ធឡើងនៅទីស្ដីការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនរូបផងដែរ៕

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍លើកឡើងថា នេះជាការបោះជំហ៊ានថ្មីប្រកបដោយកិត្តិយសមួយបន្ថែមទៀតរបស់សមាគម សិល្បករខ្មែរ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាប្រកបដោយខ្លឹមសាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ ស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និង លើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីការយកចិត្តទុកដាក់របស់ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ លើការពង្រឹង ពង្រីក និង លើកកម្ពស់វិស័យការងារនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ប្រកបដោយសូចនាករកម្រិតយុទ្ធសាស្ត្រ ក្នុងការបណ្តុះបណ្តាល និងគាំពារធនធានមនុស្សលើគ្រប់មុខជំនាញវិជ្ជាជីវៈ ដែលដើរតួនាទីជាផលិតករដ៏មានសក្តានុពលក្នុងចរន្តសេដ្ឋកិច្ចជាតិ។

ក្នុងនាមសមាគមសិល្បករខ្មែរ ពិតជាមានមោទកភាពក្រៃលែង ដែលមានឱកាសដឹកនាំចលនា សិល្បៈចូលរួមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងលើក កម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ និងបន្តទៅមុខ ទៀត។

ឈរលើគោលនយោបាយដ៏ប្រាកដនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥០០,០០០ នាក់ ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករ និយោជិតមានឱកាសសិក្សាបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញកាន់តែមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីជាកម្លាំងស្រូប ទាញវិនិយោគិនបរទេស មកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ។

លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបន្តថា សិល្បៈគឺជាកាតាលីករជំរុញការ ផ្សព្វផ្សាយឱ្យកាន់តែមានភាពជឿជាក់ ងាយយល់ និងស្តាប់បាន ។ សិល្បៈ គឺជាអាវុធដ៏មុតស្រួច អាចចាក់ទម្លុះដល់ក្រអៅបេះដូងអ្នកស្តាប់ និងអ្នកទស្សនា ទោះស្ថិតនៅក្នុងទម្រង់និន្នាការណាក៏ដោយ ។ ក្នុងន័យនេះ សិល្បករ សិល្បការិនី ពិតជាបុគ្គលដ៏មានឥទ្ធិពល រួមចំណែកដល់ការ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដូច្នេះការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ នាពេលនេះជាការបោះជំហ៊ានរួមគ្នា ក្នុងស្មារតីតែមួយ គឺផលប្រយោជន៍ វិស័យការងារ នៅកម្ពុជា។ តាងនាមលោកជំទាវអ្នកឧកញ៉ាជាប្រធាន សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាសូមធ្វើការប្តេជ្ញាចិត្តដឹកនាំចលនា សិល្បករ ប្រកបដោយការទទួលខុសត្រូវដូចខាងក្រោម៖
១. ដឹកនាំ សិល្បករ សិល្បការិនី សហការ និងចូលរួមសកម្មភាពនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងចែករំលែកបទពិសោធតាមការអញ្ជើញរបស់ក្រសួង។

២. ជំរុញសមាជិក និងក្រុមគ្រួសារសមាជិករបស់សមាគម សិល្បករ ខ្មែរ បន្តការសិក្សាកសាងសមត្ថភាពជំនាញ និងបច្ចេកទេស ដើម្បីបង្កើននូវឱកាសការងារឱ្យមានភាពប្រសើរឡើង។

៣. ពន្យល់ និងផ្សព្វផ្សាយដល់សមាជិក និង ភាគីពាក់ព័ន្ធក្នុងបណ្តាញរបស់ខ្លួនសំដៅលើកកម្ពស់ ការយល់ដឹងសាធារណជន ស្តីពីវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ រួមមាន ជាអាទិ៍ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ ការហាមឃាត់ ការប្រើប្រាស់ពលកម្មកុមារ និង អត្ថប្រយោជន៍ នៃបេឡាជាតិ សន្តិសុខសង្គម ជាដើម។

៤. ដឹកនាំសិល្បករ សិល្បការិនី ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់ ក្រសួងពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។

៥. សហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ឬ ការជួបជុំធំៗនៅ ក្នុង និង ក្រៅ ប្រទេស ដើម្បីផ្តល់ភាពសប្បាយរីករាយជូនកម្មករនិយោជិត ពលករ និង ទេសន្តរប្រវេសករ នៅក្នុងឱកាសបុណ្យជាតិ ឬកម្មវិធីពិសេសរបស់ ក្រសួង និងរាជរដ្ឋាភិបាល។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណេរគុណ និងកោតសរសើរសមាគមសិល្បករខ្មែរ ដែលបានផ្ដល់ជំនឿទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈសម្រេចចិត្តចុះអនុស្សរណ:យោគយល់គ្នាក្នុងស្មារតីមួយជួយផ្សព្វផ្សាយសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ។ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក៏អាចផ្ដល់នូវផលប្រយោជន៍ជូនដល់សិល្បករ សិល្បការិនី រួមទាំងកូនចៅរបស់អ្នកសិល្បៈផងដែរ។

ដើមចមនៃការចុះអនុស្សរណៈយោគយល់គ្នានេះ ផ្ដើមចេញពីការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមផងដែរ។ ពោលគឺបន្ទាប់ពីត្រូវបានជ្រើសតាំងជាប្រធានសមាគម លោកជំទាវអ្នកឧកញ៉ាបានដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនៅក្នុងជំនួបទាំងនោះ លោកជំទាវអ្នកឧកញ៉ា តែងស្នើសុំការគាំទ្រពីប្រមុខដឹកនាំមកលើសមាសគមសិល្បករខ្មែរ ក៏ដូចជាសិល្បករ សិល្បការិនីទាំងអស់ ហើយថ្នាក់ដឹកនាំតែងផ្ដល់អនុសាសន៍ធ្វើយ៉ាងណាចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ ដើម្បីធ្វើយ៉ាងណាផ្ដល់ឱកាសក្នុងការសិក្សា ក៏ដូជាអាហាររូបករណ៍ដល់កូនចៅសិល្បករ សិល្បការនី ក្នុងការបន្តការសិក្សានៅមហាវិទ្យាល័យ ឬគ្រឹះស្ថានបណ្ដុះបណ្ដាលផ្សេងៗ រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានៅថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្ត្រីសូមសម្ដែងនូវការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បរកខ្មែរ ដែលបានគិតគួរដល់សិល្បករ ក៏ដូចជាកូនចៅរបស់ពួកគាត់។ បើតាមឯកឧត្តមរដ្ឋមន្ត្រី យើងនៅមានពេលដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ដែលក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាលផ្ដល់ជូនសិល្បករ សិល្បការិនី តាមអ្វីដែលជាការផ្ដាំផ្ញើរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

ក្នុងនាមក្រសួងការងារ ឯកឧត្តមប្ដេជ្ញាខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់នូវអ្វីដែលជាអត្ថប្រយោជន៍មានស្រាប់របស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ក៏ដូចជាសិល្បករ សិល្បការិនី តាមរយៈកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ។

សារជាថ្មីម្ដងទៀត ក្នុងនាមក្រសួងការងារ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសិល្បករខ្មែរ ដែលមានជំនឿទុកចិត្ត និងបានជ្រើសរើសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើជាដៃគូមួយ សម្រាប់កិច្ចសហការជាមួយគ្នា។ ជាពិសេសភាគីទាំងពីរនឹងអាចសហការធ្វើការងារជាច្រើនទៀតជាផលប្រយោជន៍សម្រាប់សម្រាប់សង្គម និងប្រជាពលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
692 នាក់
ម្សិលមិញ :
4447 នាក់
សប្តាហ៍នេះ :
22538 នាក់
សរុប :
6411833 នាក់

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ចើញចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០២៦ នៅអូតែលសុខា រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅខេត្តសៀមរាប

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយឯកឧត្តម TAN Xuxiang លេខាធិការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបួងសួងចម្រើនសេចក្តីសុខ នៅខេត្តសៀមរាប

ឯកឧត្តម លូ គឹមឈន់ និង លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល វត្តកោះកែវ និងវត្តព្រៃត្បេះ ស្ថិតក្នុងស្រុកស្រីសន្ធរ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ នាយទាហាន​ នាយទាហានរង​ និងពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់ នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លើកការកោតសរសើរ និងស្នើឱ្យកម្លាំងពាក់ព័ន្ធ បន្ដខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ដើម្បីសុខដុមរមនា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុគ្រឿងអដ្ឋបរិក្ខារ និងបច្ច័យ ទៅវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ចើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយសជូន ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន និងក្រុមការងារមូលនិធិ GX

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ ស្ថិតនៅវត្តពាមកោះស្នា ស្រុកស្ទឹងត្រង់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញអមដំណើរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនភេសជ្ជ:និងបច្ច័យ៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីវណ្ណោ នៅវត្តរាជបូណ៌ ខេត្តសៀមរាប

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី​ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពី ពិធីបួងសួងចម្រើនសេចក្តីសុខស្ថិត នៅខេត្តសៀមរាប

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តជង្រុក ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន