អបអរសាទរពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ...!!នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អ៊ឺអិណុ អាត់ស៊ូស៊ី UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងលោក ម៉ាក ស្លុត MARC ZLOT ប្រធានកម្មវិធីស្តារនីតិសម្បទា របស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ព្រមទាំងអញ្ជើញ/និមន្តចូលរួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំ តំណាងស្ថាប័នជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល គណៈប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋ និងបងប្អូនអត្តពលិក សរុបចំនួនប្រមាណ ១៤០នាក់។ ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ មុនពេលដំបូលនេះត្រូវបានសាងសង់ ការហាត់សមមិនអាចធ្វើទៅបានទេ ក្រោមពន្លឺថ្ងៃខ្លាំង នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬពេលងងឹត ដូច្នេះអត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចណាស់ក្នុងការហាត់សម។ ទោះជាយ៉ាងណាក៏ដោយ ទីលានបាល់បោះត្រូវបានបញ្ចប់ការសាងសង់ដំបូលថ្មីហើយ ដូច្នេះក្រុមបាល់បោះរទេះជនពិការរបស់កម្ពុជា នឹងអាចហាត់សមបាល់បោះបានញឹកញាប់ និងក្នុងបរិយាកាសល្អប្រសើរជាងមុន ដែលពួកគេអាចទទួលបានលទ្ធផលកាន់តែល្អក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា។ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានដឹកនាំប្រកបដោយការលះបង់ដ៏ខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត អភិវឌ្ឍកីឡាបាល់បោះរទេះជនពិការកម្ពុជា លើកទឹកចិត្តឱ្យអត្តពលិករបស់យើងសម្រេចបាននូវសមិទ្ធផល និងស្នាដៃយ៉ាងធំធេងក្នុងការចូលរួមក្នុងកម្មវិធីប្រកួតជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ អន្តរជាតិ, ជាពិសេសក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គួរជាទីមោទនៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមទាំងអស់ គឺជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងរួម និងការគាំទ្រដ៏មានសារៈសំខាន់ ក៏ដូចជាបង្ហាញឱ្យឃើញពីកម្លាំងជំរុញដ៏សំខាន់ក្នុងការប្ដេជ្ញាចិត្តលើកកម្ពស់ជនមានពិការភាព មិនត្រឹមតែគ្រាន់តែជាការកសាងនូវទីលានសម្រាប់បាល់បោះរទេះជនពិការសម្រាប់ធ្វើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នានៃសមភាព ឱកាស និងក្តីសង្ឃឹម។លោកជំទាវ បានគូសបញ្ជាក់ថា «អ្នកមានពិការភាព គឺជាក្រុមគោលដៅអាទិភាពមួយក្នុងការទទួលបាននូវសេវានានា ការដោះស្រាយជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ពីកាកបាទក្រហមកម្ពុជា ក្នុងនោះមានដូចជា សមាគមតន្ត្រីសំនៀងជនពិការ, សមាគមវិទ្យុ/ទូរទស្សន៍អ្នកពិការភាពភ្នែក, កុមារខ្សោយសតិបញ្ញា, បុរីទារក, ជាពិសេស អ្នករងគ្រោះដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងកិច្ចសហការជាយូរអង្វែង និងការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ពីសមាគមជាតិជាដៃគូមួយចំនួន ដែលបាននិងកំពុងជួយអ្នករងគ្រោះដោយសារមីន និងអ្នករស់នៅក្នុងតំបន់ ប្រឈមនឹងគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៨ពាន់គ្រួសារ ឱ្យមានជីវភាពបានល្អប្រសើរឡើង តាមរយៈប្រាក់កម្ចីពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា។»
ចំនួនអ្នកទស្សនា
ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរ យៈពេលវែងជាមួយកម្ពុជា
កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ចប់អាណត្តិកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា
កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ
ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនគ្រួសារងាយរងគ្រោះចំនួន ៦២១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុកកោះធំ ខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តី ព្រាងសេចក្តីណែនាំស្តីពី ចលនាប្រឡងប្រណាំង ចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ យុទ្ធសាស្ដ្រថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោង ថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការី រដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសឹង្ហបុរី
ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកព្រៃនប់ អញ្ជើញចូលរួមពិធីបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចំនួ ៩៩៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា ដឹកនាំក្រុមការងារប្រជុំ បូកសរុបលទ្ធផលការងារបង្ក្រាប ទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដោះស្រាយ បញ្ហាវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប) ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំ ប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្រុកចំការលើ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្នើដល់សិក្ខាកាម នៃវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមអមដំណើរ ជាមួយនាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការហ្វឹកហាត់ ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក