ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេកព្រះបដិមា ព្រមទាំងបួងសួង ព្រះបារមីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ជាតិ និងប្រជាជនកម្ពុជា
Tue,17 September 2024 (Time 09:18 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ
==================
នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ ព្រមទាំងបួងសួងព្រះបារមីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងបានរៀបចំ «ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ជាតិដែលជាកេរដំណែលដូនតា បន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។

សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញ។ ពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។

សន្ដិភាពកើតដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់កន្លងមកត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែឬ និងជាមង្គលសម្រាប់ជាតិ និងប្រជាជនកម្បូជា។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និង ទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរ ជំនាន់ក្រោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1515 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
17862 នាក់
សរុប :
5970414 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត