ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្រ្តី================(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ដោតសំខាន់ទៅលើការងារសហប្រតិបត្តិការទ្វេភាគីលើផ្នែកសន្តិសុខ ការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលសវនាការ ឯកឧត្តមសន្តិបណ្ឌិត អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានមកបំពេញការងារជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយបានសង្កត់ធ្ងន់ថា យោងតាមបទពិសោធន៍កាទូតដ៏ប៉ិនប្រសប់ និងយូរឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងគ្រប់ជ្រង់ជ្រោយ និងជាមិត្តដែកថែប។ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរកម្ពុជា-ចិន នាពេលកន្លងមក ក្នុងនោះមានទាំងវិស័យសន្ដិសុខ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួួយនៅក្នុងការអភិវឌ្ឍ លើវិស័យមួួយចំនួន និងថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្អែកទៅលើចំណងមិត្តភាពដ៏យូរលង់ និងប្រពៃណី ក៏ដូចជាមិត្តភាពដែកថែប រដ្ឋាភិបាលចិន តាមរយៈស្ថានទូតនឹងបន្ដគាំទ្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សំដៅលើកម្ពស់កម្រិតជីវភាពប្រជាជនឲ្យកាន់តែខ្ពស់។ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ដទៀតថា ចិន នឹងនៅតែបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងឆាកអន្ដរជាតិ ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ចំពោះគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជា ចិននឹងរួមចំណែកក្នុងការផ្សព្វផ្សាយឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅកាត់បន្ថយជម្លោះ សង្គ្រាម និងគោលដៅរួម គឺការការពារសន្ដិភាពនៅក្នុងតំបន់ និងពិភពលោក។ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកសន្ដិសុខជាតិវិញ ឯកឧត្តម វ៉ាង វិនប៊ិន បានអះអាងថា រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នឹងបន្ដកិច្ចសហប្រតិបត្តិការជួយពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរព័ត៌មាន សំដៅពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរចិន-កម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិន និងគូសបញ្ជាក់ថា ស្ថាប័នទាំងពីរ នឹងបន្ដកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក។ជាចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា ផ្អែកតាមបទពិសោធន៍ ក៏ដូចជាសមត្ថភាពខ្ពស់របស់ឯកអគ្គរដ្ឋទូត បានត្រៀមជានិច្ចដើម្បីចូលរួមគាំទ្រចំពោះការបំពេញភារកិច្ចការងារនៅប្រទេសកម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕
ចំនួនអ្នកទស្សនា
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី
ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត