ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា
Thu,19 September 2024 (Time 09:40 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។

នាឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ផ្អែកតាមភាពប៉ិនប្រសប់ និងបទពិសោធន៍លើវិស័យការទូតរបស់ឯកឧត្តម ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់ “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ”។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យការពារជាតិចិនបានជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មទីបញ្ជាការមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មប្រព័ន្ធកាពារអាកាស ការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ និងការធ្វើទំនើបកម្មអាវុធធុនធ្ងន់គ្រប់ប្រភេទ។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងជំរុញបន្ថែមទៀតការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ឯកឧត្តម បានសំណូមពរដល់ឯកអគ្គរដ្ឋទូតបន្តជំរុញលើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងសាលាជំនាញកាំភ្លើងធំ និងជំនាញការពារអាកាសដល់កងទ័ពជើងគោកកម្ពុជា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានចារកិច្ចទៅវិញទៅមកឱ្យកាន់តែធំទូលាយ និងទាន់ពេលវេលា។

ជាកិច្ចឆ្លើយតប ឯកឧត្ដម វ៉ាង វិនពីន បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអរគុណចំពោះការលើកឡើងប្រកបដោយមនោសញ្ចេតនារបស់ឯកឧត្តមអគ្គមេបញ្ជាការ សបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលកន្លងមក។

ឯកឧត្តមបន្តថា ទំនាក់ទំនង ចិន កម្ពុជា គឺជាទំនាក់ទំនងឆ្លងកាត់រយៈកាលដ៏យូរអង្វែង និងបង្កើតបានជាគំរូមួយនៃទំនាក់ទំនងអន្តរជាតិមិនអាចបំបែកបាន ហើយទំនាក់ទំនងនេះថ្នាក់ថ្នមថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុន និងមានការគាំទ្រពីប្រជាជនប្រទេសទាំងពីរ រួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈ និងមានភាពរឹងមាំជារៀងរហូតមក។

«ក្នុងនាមជាប្រទេសជិតខាង និងដៃគូដ៏ជិតស្និទ្ធ ចិន-កម្ពុជា បានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដោយឆ្លងកាត់ការសាកល្បង ការប្រែប្រួល និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ ដូច្នេះយើងត្រូវរួមសហការគ្នា អភិវឌ្ឍទំនាក់ទំនងនេះឲ្យកាន់តែស្អិតរមួតថែមទៀត»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន។

ពាក់ព័ន្ធលើវិស័យកងទ័ព ឯកឧត្ដម វ៉ាង វិនពីន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដោយកន្លងមក កងទ័ពប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងតែងបានចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ។

ក្នុងនាមឯកអគ្គរដ្ឋទូតថ្មី ឯកឧត្ដម វ៉ាង វិនពីន បានអះអាងពីការសហការជាមួយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដើម្បីចាប់ដៃជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ជំរុញឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឈានឡើងដល់កម្រិតថ្មីមួយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2289 នាក់
ម្សិលមិញ :
10571 នាក់
សប្តាហ៍នេះ :
32414 នាក់
សរុប :
6134669 នាក់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា

សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ

ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ

សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ

ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកបាទី ខេត្តតាកែវ