អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ==================ខេត្តកណ្ដាល ៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៤។មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។ឯកឧត្ដបន្តថាបុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងបង្កើនការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជំងឺគ្រប់រូប។ ពិសេសជាងនេះទៀត សូមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ ទទួលអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើងឡើយ ត្រូវទទួលពួកគាត់ដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ និងជុំរុញមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវត្រៀមខ្លួន រៀបចំឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រឡងប្រណាំងប្រកួតប្រជែង ក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល គំរូឆ្នាំ២០២៤ ផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលយកអំណោយរបស់ ព្រះសង្ឃ និងសប្បុរសជន ដែលបាននាំយកអំណោយ និងថវិកា មកចូលរួមជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋកំពុងភៀសខ្លួន
ឯកឧត្ដម គួច ចំរើន៖ បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ថ្លែងថាសកម្មភាពឈ្លានពានរបស់ថៃ លើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ៖ ពលករខ្មែរដែលវិលត្រឡប់ពីថៃវិញ សូមទាក់ទងមន្ទីរការងារ ដើម្បីស្វែងរកការងារធ្វើ នៅមូលដ្ឋានខេត្តតាកែវផ្ទាល់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្ម ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយប្រធានក្រុមគណៈបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TRI PETCH ISUZU SALES CAMBODIA CO.,LTD. ដឹកនាំដោយ កញ្ញា ណូច ទីមួយឡា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ គណៈប្រតិភូ នៃមជ្ឈមណ្ឌលធុរកិច្ចកម្ពុជា ក្រុងចឹងចូវ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃវឌ្ឍនភាព យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយការិយាល័យ អនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េ ចប់អាណត្តិការងារ ចូលជួបជម្រាបលា នៅអគ្គបញ្ជាការដ្ឋាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការនិងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភាកិច្ច តែងតាំងមុខតំណែងនិង បំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ និងការដាក់ឱ្យដំណើរការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុងទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវច្បាប់ លក្ខន្តិកៈចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការ បានអញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសិក្សាស្រាវជ្រាវ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន