កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា រវាងប្រទេសទាំងពីរ(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ នាយសេនាធិការកងទ័ពហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានវាយតម្លៃថាទស្សនកិច្ចនេះពិតជានាំមកការពង្រឹង ពង្រីក ទំនាក់ទំនងយូរអង្វែង ពិសេស ការជួបពិភាក្សារវាងថ្នាក់ដឹកនាំនៃកងទ័ពប្រទេសទាំងពីរ ដើម្បីបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងប្រកបដោយភាពជិតស្និទ្ធ។នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងអតីតកាលក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហ្វីលីពីន បន្តរីកចម្រើនជាលំដាប់ និងកាន់តែរឹងមាំ ទោះបីបញ្ហាក្នុងតំបន់ និងពិភពលោកមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ជាមួយនេះ ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ពិសេសភាពរីកចំរើននៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការ (TOR) កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ។នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ លើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជា វគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការ វគ្គនាយទាហានថ្មើរជើង វគ្គជំនាញឆត្រយោង និងការបញ្ជូនគ្រូបង្គោលហ្វីលីពីនមកជួយបណ្តុះបណ្តាលលើជំនាញស្រាវជ្រាវដាន និងប្រយុទ្ធក្នុងទីក្រុងដល់កងទ័ពជើងគោកកម្ពុជា ដែលទើបនឹងបញ្ចប់ប្រកបដោយជោគជ័យកាលពីពេលថ្មីៗនេះ។នាយឧត្តមសេនីយ៍ ក៏បានសំណូមពរកងទ័ពហ្វីលីពីន លើកិច្ចការមួយចំនួនដែលរួមមាន: បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ (TOR) របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួមកម្ពុជា-ហ្វីលីពីន ក្នុងនោះមានការផ្លាស់ប្តូរទស្សនកិច្ច នៅគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស និងការបន្តជំរុញអនុវត្តការតម្លើងកម្រិតនៃលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងទឹក កងទ័ពជើងអាកាសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។បន្ថែមលើនេះ បន្តកិច្ចសហការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដោយមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក សំដៅទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា ការប្រឆាំងអំពើភេរវកម្ម កិច្ចសហការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាដើម។ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ បានសម្ដែងនូវសេចក្តីរំភើបរីករាយ ចំពោះបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅពីសំណាក់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងងបានបញ្ជាក់ថា ការមកពេញទស្សនកិច្ចនេះ គឺឆ្លើយតបតាមការអញ្ជើញរបស់អតីតមេបញ្ជាការកងទ័ពជើងគោក សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន។នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស ប្រាវនើ ជេអ ក៏បានសម្ដែងនូវសុទិដ្ឋិនិយមរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំពោះការខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រភេទទ័ព នៃកងទ័ពប្រទេសទាំងពីរផងដែរ។នាយសេនាធិការកងទ័ពហ្វីលីពីន បានបញ្ជាក់ជូនពីការកត់ត្រាទុក ចំពោះសំណើផ្សេងៗ ដែលនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងក្នុងឱកាសនេះ ទាក់ទងជាមួយនឹងការហ្វឹកហ្វឺនកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងអំពើភេរវកម្មជាដើម៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគណបក្ស និងសំណេះសំណាលជាមួយ គណៈអចិន្រ្តៃយ៍គណបក្សស្រុក និងប្រធានគណ:កម្មាធិការគណបក្សឃុំទាំង១៤
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនគ្រួសារភៀសសឹកក្រីក្រ ចំនួន ៧៥គ្រួសារ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ផ្ទះ ជូនគ្រួសារយោធិនពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាក សម្រាប់ដោះស្រាយជីវភាព
ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា
ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ចើញជាអអិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបសកម្មភាពអនុវត្តកន្លងមក ទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ស.ស.យ.ក ក្រុង ស្រុក ឃុំ សង្កាត់
ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ចើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសារយោធា ចំនួន៥៤គ្រួសារ ស្ថិតក្នុងស្រុកព្រៃកប្បាស ដែលមានភារកិច្ចឈរជើងនៅសមរភូមិមុខ
លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នៃឃុំទាំង២
សារលិខិតជូនពររបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមគោរពជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសខួបចម្រើនជន្មាយុ
លោកជំទាវ ម៉ាណ ណាវី សមាជិករដ្នសភា បានអញ្ចើញនាំយកថវិការជូនដល់វីរៈកងទ័ព ចំនួន២នាក់ និងបានសួរសុខទុក្ខគ្រួសារ នៃសពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត)
ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង៖ ចិនគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់
ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការគណបក្សខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ របសរបស់គណៈកម្មាធិការគណបក្សខេត្តតាកែវ
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារគណបក្សខែសីហា និងលើកទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មារធិកាទី៥ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិក គណៈអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅអនុវត្ត បន្តសម្រាប់ ខែកក្កដា និងសីហា