អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាល ឱ្យត្រូវតាមស្តង់ដារដោយមិនអាចខ្វះខាតបានកំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាល ឱ្យត្រូវតាមស្តង់ដារដោយមិនអាចខ្វះខាតបាន ដេីម្បីធានាថា មណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ដេីម្បីត្រៀមរៀបចំប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាពពាមកោះស្នានេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងចុងខែមិនា ២០២៥ ឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ ។ បេីតាម ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នានេះ ជាអំណោយរបស់លោកជំទាវ លាង រួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅ ដោយមានចំនួន ៨បន្ទប់ ក្នុងនោះមាន បន្ទប់ទឹក និងបង្គន់អនាម័យចំនួន ៥បន្ទប់ និងបន្ទប់ដាច់ដោយឡែកចំនួន ២បន្ទប់ តូបលំហែកាយចំនួន ១ រោងដាក់រថយន្ត និងម៉ូតូ ១កន្លែង និងឃ្លាំងដាក់សម្ភារៈ ១បន្ទប់ ដែលបានសាងសង់រួចរាល់ជាស្ថាពរក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ស្តីពីការ តែងតាំងសមាសភាព ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្នមន្ត្រី
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាល បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ស្តីពីការ តែងតាំងសមាសភាព ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្នមន្ត្រី
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានអញ្ចើញចូលរួមក្នុងពិធីប្រកាស ស្តីពីការ តែងតាំងសមាសភាព ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម ហួត ឈាងអន សមាជិកគណកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកពារាំង
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំទី១ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យលើការ អនុវត្តតួនាទីភារកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ដិភាពសង្គម នៅទីស្ដីការក្រសួងមហាផ្ទៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតឱកាសអញ្ចើញចុះជួបសំណេះសំណាល ជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាព នៃការរៀបចំសហគមន៍ កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ឯកឧត្តម គួច ចំរើន ៖ ឆ្នាំនេះ នឹងរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីការ ត្រៀមរៀបចំព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Bridgette L. Walker ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្ដម ឧបនសយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចុះពិនិត្យស្ថានភាព រស់នៅរបស់គ្រួសារកងទ័ព ទទួលបានដីសម្បទានសង្គមកិច្ច នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យ ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ស្ថិតក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ជូនទឹកទៅ ស្រោចស្រពស្រែប្រាំង ជិត១មុឺនហិកតា ដែលតំបន់ខ្លះកំពុង ជួបបញ្ហាប្រឈមខ្វះទឹក
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញឲ្យសេវាករ ពន្លឿនការងារ ដើម្បីការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងដែនរបស់ខ្លួន
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ចើញចូលរួមកិច្ចប្រជុំ ទ្វេភាគី កម្ពុជា-ថៃ ស្តីពីការ រៀបចំផែនការសកម្មភាព សម្រាប់ការអនុវត្តន៏ អនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ដើម្បីលុបបំបាត់ អំពើជួញដូរមនុស្ស
ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ លើការអនុវត្តតួនាទី ភារកិច្ច ក្នុងការ បង្ការទប់ស្កាត់ និងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ដិភាពសង្គម នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យលើការអនុវត្តតួនាទី ភារកិច្ចក្នុងការ បង្ការទប់ស្កាត់ និងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ដិភាពសង្គម នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងសិក្សាស្វែងយល់ ពីវឌ្ឍនភាពការងារទាំង ៧វិស័យ ក្នុងខេត្តតាកែវ ពាក់ព័ន្ធនឹងសមត្ថកិច្ច របស់គណៈកម្មការទី៩ នៃរដ្ឋសភា
ឯកឧត្តម ឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញចូលរួមពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តអមដំណើរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រតំបន់៣ ការអាស្រ័យផល និងបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង