ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រឱ្យមានច្បាប់ ដាក់ជនណាប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា ភេរវករ ដើម្បីការពារមរតកសន្តិភាព ដែលកម្ពុជារកបានដោយលំបាក
Tue,21 January 2025 (Time 06:41 PM)
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា «ភេរវករ» ដើម្បីការពារមរតកសន្តិភាព ដែលកម្ពុជារកបានដោយលំបាក

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រកាសថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន គាំទ្រពេញទំហឹង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការកសាងឲ្យមានច្បាប់ដើម្បីកំណត់ជនណា ឬក្រុមណាដែលបង្កើតចលនាជ្រុលនិយម បង្កអសន្តិសុខ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជា «ភេរវករ» ហើយត្រូវតែនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

ការប្រកាសគាំទ្របែបនេះរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅបន្តអនុវត្តការងារឆ្នាំ២០២៥ របស់កងទ័ពជើងអាកាស នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស (ពោធិចិនតុង)។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជិត៣០ឆ្នាំ ដែលបង្កវិនាសកម្មខ្ទេចខ្ទាំ ទម្រាំស្វែងរកបានមកវិញនូវសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរៈបុរសសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ជាអគ្គមគ្គុទ្ទេសក៍ឯក នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍកម្ពុជា ដូចបានឃើញបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា សន្តិភាព មានតម្លៃលើសលប់មិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជារស់នៅសុខសាន្តដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បានសង្គ្រាមទាំងស្រុង បាននាំមកនូវសន្តិភាព ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ ដែលនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រនៃកម្ពុជា។

នាយឧត្ដមសេនីយ៍ បានបន្តថា ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលស្រលាញ់សន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវចក្ខុវិស័យយ៉ាងមោះមុតក្នុងការថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ទោះក្នុងតម្លៃណាក៏ដោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1840 នាក់
ម្សិលមិញ :
2114 នាក់
សប្តាហ៍នេះ :
19056 នាក់
សរុប :
6166238 នាក់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នៅវិមានសន្តិភាព

ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញ ខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​​ធិបតី​ ហ៊ុន​ ម៉ាណែត​

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ បានចាត់លោក សុខ ចម្រើន ជាតំណាងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់មួយចំនួនធំ ជូនទៅកងទ័ពជួរមុខ នៅតំបន់មុំបី

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បី ចូលរួមចំណែក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់ បទល្មើសយោធា បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ និងសហការ ជាមួយក្រសួង-ស្ថាប័ននានា សំដៅ ពង្រឹងការ អនុវត្តច្បាប់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះ មហន្តរាយផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ​គណ:ស្នងការ​ និងការងារចាំបាច់មួយចំនួន​

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៅទីស្តីការក្រសួងមហាផ្ទៃ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យ TYDA អញ្ចើញចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ នៅខេត្ដព្រះវិហារ

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីទូងស្គរ អបអរសាទរ ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្តីពីលទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសេវាទេសចរណ៍ និងនេសាទ ជីវភាពរស់នៅ របស់សហគមន៍ត្រពាំងសង្កែ

រដ្ឋសភាកម្ពុជា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ចើញនាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ នៅវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញនាំយកថវិកាចំនួន ២៧០ លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ អញ្ចើញជា​អធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាល តាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ស្ថិតនៅសាលាស្រុកស្រីសន្ធរ