សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខកុមារ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម នៅស្រុកកណ្ដាលស្ទឹង===============ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកណ្ដាល ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ក្នុងឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះកូនៗ ក្មួយៗ និងចៅៗ ដោយកក្ដីស្រឡាញ់ និងនឹករលឹកបំផុត។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយសម្តេចក៏បានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កុមារទាំងអស់នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក ជួយយកអាសារគ្នា មើលថែគ្នាឱ្យបានល្អ ពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថាមានតែចំណេះវិជ្ជាទេ ទើបនាំយើងទៅរកអនាគតល្អ រួចផុតពីការលំបាក ដូច្នេះកូនៗ និងក្មួយៗទាំងអស់ ត្រូវតែប្រព្រឹត្តនូវអំពើល្អ និងខិតខំរៀនសូត្រដើម្បីអនាគតរបស់យើងគ្រប់ៗគ្នា។ លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម បានឱ្យដឹងថា៖ កុមារដែលបានយកមកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងសមាគមសុទ្ធតែកុមារងាយរងគ្រោះ និងរងគ្រោះ ដូចជាកុមារត្រូវឪពុកម្តាយបោះបង់ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ត្រូវបានគេ គំរាមគំហែងត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថា មានក្មេងវាយប្រហារគ្នា មានកុមារផ្សេងទៀតពុំបានទទួលកក់ក្តៅពីគ្រួសារ។ សមាគមបានមើលថែរក្សា ផ្តល់កន្លែងស្នាក់នៅ ផ្តល់អាហារ ការថែទាំផ្តល់ការអប់រំរៀនសូត្រ ផ្តល់នូវក្តីសង្ឃឹម ផ្តល់ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងផ្តល់នូវក្តីស្រលាញ់ដល់ពួកគាត់គ្រប់ៗគ្នាៗ ដូចជាកុមារឯទៀតផងដែរ។ ហើយសព្វថ្ងៃនេះសមាគមមានកុមារស្នាក់នៅសរុបចំនួន ១២៩នាក់ ស្រីចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦នាក់។ ជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកនូវអំណោយមនុស្សធម៌ផ្ដល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ដូចជា៖ អង្ករចំនួន ១តោន, មី ១៥កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកផ្លែឈើ ១៥កេស, ទឹកដោះគោកូនក្មេង ៧កេស, ទឹកសុទ្ធ ២០កេស ព្រមទាំងនំ និងឧបត្ថម្ភថវិកាមួយចំនួនដល់សមាគម លោកគ្រូ អ្នកគ្រូ កុមារទាំងអស់នៅក្នុងសមាគមផងដែរ។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមអមដំណើរ ជាមួយនាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការហ្វឹកហាត់ ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត