ប្រធានរដ្ឋសភាហ្វីលីពីន កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។នៅក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានជម្រាបជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយនឹង ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, អប់រំ, ទេសចរណ៍, វប្បធម៌, ការតភ្ជាប់ប្រជាជននិងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។ជាការឆ្លើយតប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីនចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ, ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។ សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភាមានជំនឿជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។
ចំនួនអ្នកទស្សនា
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ