លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ចើញចូលរួមកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ការធ្វើរបាយការណ៍ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥======================រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ការធ្វើរបាយការណ៍ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងណែនាំការងារជំនាញ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សួ ប៊ុនស៊ូ អនុប្រធានសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក លោកស្រី ឧត្តមសេនីយ៍ វរេសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ នៅសាលប្រជុំនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឡើងធ្វើរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ និងលោកនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជ ឡើងរាយការណ៍អំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម សំណូមពរ និងលទ្ធផល នៃការអនុវត្តពិនិត្យលំហូរឯកសារប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាពតាមរបាយការណ៍ ព្រមទាំងបានណែនាំការងារជំនាញ និងដាក់ទិសដៅសម្រាប់នាយកដ្ឋានយកទៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម ៖១-ពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្រ្តីក្រោមឱវាទ២-ពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់៣-រៀបចំកសាងផែនការសកម្មភាពឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់លើស្ថានភាពកើតឡើងថ្មី៤-ពង្រឹងការគ្រប់គ្រងបញ្ជីបណ្តឹង តាមដានការអនុវត្តនីតិវិធីលើបណ្តឹង៥-បង្កើនការយកចិត្តទុកដាក់លើការស្តាប់ ប្រមូលព័ត៌មានតាមបណ្តាញសង្គម ឬតាមបណ្តាសារព័ត៌មាន និងទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨៦-ពន្លឿនការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងដីកា៧-ពង្រឹងការគោរពវិន័យ ការស្លៀកសំលៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ៨-ធ្វើបច្ចុប្បន្នភាពសំណុំរឿងនៅតាមការិយាល័យ៩-ពិនិត្យឡើងវិញការគ្រប់គ្រងបញ្ជីធ្វើបច្ចុប្បន្នភាពនិងការប្រើប្រាស់អាវុធ១០-ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីព័ត៌មានបច្ចេកវិទ្យា និងការធ្វើកោសលវិច័យលើសម្ភារបច្ចេកវិទ្យា។១១-ត្រូវមាននគរបាលជានារីក្នុងការសួរនាំជនសង្ស័យឬជនរងគ្រោះ៕
ចំនួនអ្នកទស្សនា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្នើដល់សិក្ខាកាម នៃវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមអមដំណើរ ជាមួយនាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការហ្វឹកហាត់ ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ