ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ ពង្រឹងភាព ជាដៃគូ រវាងសេវា សុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើក កម្ពស់គុណភាព នៃការថែទាំ សុខភាពមាតា ទារក និងកុមារ និងយុវវ័យ
Fri,21 February 2025 (Time 01:59 PM)
ដោយ ៖ ដើម្បីប្រជាជន


ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក និងកុមារ និងយុវវ័យ»

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក និងកុមារ និងយុវវ័យ» ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង-ស្រុក សមាជិកសមាជិកាក្រុមការងារឥស្សរជនឆ្នើមសាខា និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ២ឆ្នាំ ចំនួន ២២៧ នាក់មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ។

មានប្រសាន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា៖ ការងារឥស្សរជាឆ្នើម គឺជាការងារដ៏មានសារសំខាន់បំផុត ដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក និងកុមារ និងយុវវ័យ របស់បងប្អូនអ្នករស់នៅតាមសហគមន៍។ ដូចនេះនៅឆ្នាំ ២០២៥ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលដែលមាន ក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម នឹងយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង ៦ ចំណុចដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងយុវជន។

ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខា បន្តថា៖ គោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) គឺកម្មវិធីជំនួយសង្គមកំពុងអនុវត្តមានចំនួន៥រួមមាន៖ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ជនមានពិការភាព អ្នកមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និង កម្មវិធីផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្ដម ក៏បានអំពាវនាវ ចំពោះស្ថាប័នពាក់ព័ន្ធទាំងឡាយ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលផ្តល់សេវាសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប ។ល។ ដៃគូអភិវឌ្ឍ និងអង្គការ ពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ រួមគ្នាអនុវត្ត តាមវិធានការ គន្លឹះទាំង៦ ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងយុវជន។ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំឱ្យបានត្រឹមត្រូវ តាមកាលកំណត់ ដើម្បីសុខភាពទាំងម្តាយ និង ទារក ព្រមទាំងដើម្បីសុខភាពកុមារតូចៗ ដែលជាទំពាំងស្នងឬស្សីទៅអនាគត និងដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានក៏ដូចជាសង្គមយើងដែរ។ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ ជនរងហានិភ័យនានា ឱ្យបានច្បាស់លាស់ និងកំណត់មុខសញ្ញាផ្តល់ជូនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងលិខិតបទដ្ឋាននានា។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន បន្តយកចិត្តទុកដាក់ តាមដានសុខភាពខ្លួនឯង និងកូនតូច កុមារ ឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។

សម្ភារ និងថវិកាដែលសាខាបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុពី១ឆ្នាំទៅ២ឆ្នាំ ចំនួន ២២៧ នាក់មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ ដោយក្នុងម្នាក់ៗទទួលបានមាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,មី ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1971 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
18318 នាក់
សរុប :
5970870 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត