ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ចើញផ្សព្វផ្សាយពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សនៅខេត្តស្វាយរៀង
Sun,09 February 2025 (Time 11:01 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ចើញផ្សព្វផ្សាយពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកបក្សនៅខេត្តស្វាយរៀង
================
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៨៧៩នាក់ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងថា អង្គសន្និបាតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

មតិផ្តាំផ្ញើ និងប្រសាសន៍សំខាន់ៗរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ៖

១. ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖ (១) ការងារគ្រប់គ្រងសមាជិកបក្ស ៖ រក្សាចាស់ បង្កើនថ្មី (២) ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស (៣) ការងារចិញ្ចឹមចលនានៅមូលដ្ឋាន

២. គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់

៣. ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។

៤. បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
2431 នាក់
សប្តាហ៍នេះ :
32967 នាក់
សរុប :
6148152 នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនគ្រួសារងាយរងគ្រោះចំនួន ៦២១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុកកោះធំ ខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តី ព្រាងសេចក្តីណែនាំស្តីពី ចលនាប្រឡងប្រណាំង ចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ យុទ្ធសាស្ដ្រថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោង ថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការី រដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសឹង្ហបុរី

ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកព្រៃនប់ អញ្ជើញចូលរួមពិធីបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចំនួ ៩៩៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងឯកឧត្តម​ សរ​ សុពុត្រា​ ដឹកនាំក្រុមការងារប្រជុំ បូកសរុបលទ្ធផលការងារបង្ក្រាប ទប់ស្កាត់ការកាប់ ទន្ទ្រានដីព្រៃរបស់រដ្ឋ​ និងដោះស្រាយ បញ្ហាវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប) ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំ ប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅស្រុកចំការលើ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្នើដល់សិក្ខាកាម នៃវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមអមដំណើរ ជាមួយនាយឧត្ដមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការហ្វឹកហាត់ ក្បួនដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដាក់ចេញនូវ ទិសដៅបន្ដឱ្យក្រុមការងារ បន្តខិតខំចុះជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយបញ្ហាលំបាក របស់បងប្អូនឲ្យបានទាន់ពេលវេលា

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា នៅក្នុងខណ្ឌទួលគោក

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា

សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ