ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ នៅស្រុកមោងឫស្សីនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងបី និងភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី។បើតាម លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបងបានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន២២០នាក់។ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន១៨៧ ៧១៤ក្បាលដី។ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន៧៩ ៣៣៧ក្បាលដីទៀត គ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់ដើម្បីឈានទៅបញ្ចប់បញ្ហាទំនាស់ដីធ្លី។ឯកឧត្តម សុខ លូ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាដីធ្លីដែលទទួលបានកម្មសិទ្ធិនេះឱ្យបានល្អ កុំលក់ដូរប្រសិនបើមិនមានការចាំបាច់ ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងចែកជូនដល់កូនចៅជំនាន់នាន់ក្រោយក៏ដូចជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដីធ្លីពិតជាសំខាន់ខ្លាំងណាស់ព្រោះមនុស្សមានកំណើនឡើងជាបន្តបន្ទាប់ប៉ុន្តែដីធ្លីមិនកើននោះទេ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដទៅដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយកម្មវិធីផ្តល់ដីការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងត្រូវចៀសវាងការចូលទន្រ្ទានកាន់កាប់ដីព្រៃ និងរំលោភលើដីចំណីផ្លូវជាដើម។ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមរាយការណ៍អំពីបញ្ហាគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើនការចិញ្ចឹមសត្វ និងដាំដំណាំបន្លែបង្ការផ្សេងៗជុំវិញផ្ទះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានអញ្ជើញដឹកនាំក្រុមការងារ ចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិការមួយចំនួនជូនពលរដ្ឋចាស់ជរាចំនួន៣ គ្រួសារនៅតាមគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន។
ចំនួនអ្នកទស្សនា
ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី
ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើសមត្ថភាពស្ទាត់ជំនាញ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត