ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកា អញ្ជើញសិក្សាស្វែងយល់ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ស្ពឺ
Wed,19 March 2025 (Time 02:21 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកា អញ្ជើញសិក្សាស្វែងយល់វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ស្ពឺ
================
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំសមាជិក សមាជិកា អញ្ជើញចុះបេសកកម្មសិក្សាស្វែងយល់ពីស្ថានភាពទូទៅរបស់ខេត្តកំពង់ស្ពឺ និងស្ដាប់របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ របស់គណ៖កម្មការ ពរួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណើរបំពេញបេសកកម្មនេះ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលបន្ទុកការងារវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺផងដែរ។
ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៧ នៃរដ្ឋសភា ពីស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។

លើសពីនេះទៀត ខេត្តបានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ចំពោះវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ខេត្តបានខិតខំបំពេញការងារសម្រេចបាននូវលទ្ធផលដ៏ល្អ។ ទន្ទឹមនឹងនោះខេត្តក៏បានជួប្រទះនូវបបញ្ហាប្រឈមខ្លះដែរ តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានខិតខំដោះស្រាយដោយប្រកាន់គោលការណ៍ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញសម្រេចបាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានស្តាប់ និងផ្តល់យោបល់ដល់អាជ្ញាធរ ដើម្បីរកដំណោះស្រាយលើបញ្ហាដែលខ្វះខាត និងបញ្ហាប្រឈម។ ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបប្រជុំគ្នានេះ មានសារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ អ្វីដែលជាបញ្ហាប្រឈមដែលមិនអាចដោះស្រាយនៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធដើម្បីរកមធ្យោបាយដោះស្រាយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1483 នាក់
ម្សិលមិញ :
6410 នាក់
សប្តាហ៍នេះ :
17830 នាក់
សរុប :
5970382 នាក់

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ៖ កងកម្លាំងទាំងអស់ត្រូវប្ដេជ្ញាចិត្ត លើកម្ពស់សមត្ថភាពការងារជំនាញ និងមានភាពស្មោះត្រង់ក្នុងការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ៖ បានផ្តាំផ្ញើដល់សិក្ខាកាម ទាំងអស់ឱ្យខិតខំ ស្វែងយល់អំពី សន្តិសុខសាយប័រ ដើម្បីការពារ ទិន្នន័យ និង ឯកជនភាព ពីការលួចយកទិន្នន័យ (Hack) ឬការឆបោកនានា (Scam) តាមប្រព័ន្ធអនឡាញ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹង ស្តីពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ជីវ ផល្លី

ការអប់រំ សំខាន់បំផុត គឺ គ្រូ និងសិស្ស ព្រោះគុណភាពនៃការសិក្សា អាចធ្វើទៅបានអាស្រ័យ លើ​សមត្ថភាពស្ទាត់ជំនាញ​ ច្បាស់លាស់របស់គ្រូ និងសិស្ស ដូចនេះដើម្បីអប់រំគ្រូ ប្រកបដោយគុណ​ភាព គឺត្រូវធ្វើការបង្រៀនគ្រូ ជាកត្តាគន្លឹះ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ​ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត