ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥
Fri,21 March 2025 (Time 03:28 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥
===================
ប៉ៃលិន​៖នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ​និងមន្ត្រី​​នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ។

ក្នុង​ពិធី​នេះដែរ​ក៏មាន​ការ​អញ្ជេីញចូលរួម​ពី​ ឯកឧត្តម ឧត្តមសេនីយ៍​ វរសេនីយ៍​ ប្រតិភូអមដំណើរ នៃ​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ ​លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក-លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍​ ស្នងការរង លោក-លោកស្រី​ នាយការិយាល័យ​ លោក​អធិការនគរបាល​ក្រុង/ស្រុក និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង០៨ ឃុំ/សង្កាត់​ ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើលើសេវាសាធារណៈ និងខិតខំធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ប៉ៃលិន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ។

ជាចុងក្រោយ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖​ អាវចំណាំងផ្លាត អាវការពារគ្រាប់​ និងខ្នោះ​ដៃ​ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1361 នាក់
ម្សិលមិញ :
2190 នាក់
សប្តាហ៍នេះ :
28891 នាក់
សរុប :
6355114 នាក់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញធ្វើជាអធិបតីភាព ប្រកាសសមាសភាពគណ:កម្មការ អនុគណ:កម្មការ និងសេចក្តីសម្រេចការបង្កើត គណ:កម្មការរៀបចំ កិច្ចប្រជុំកំពូល ព្រះពុទ្ធសាសនាបីប្រទេស លើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតទទួលជួប និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានអញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌល តាំងពិព័រណ៌វៀតណាម នៅភាគឦសាន រដ្ឋធានីហាណូយ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ​ បានអញ្ចើញចូលរួមពិធីចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយសម្ភារ និងថវិកា ជូនជនភៀសសឹក ពលករ និងគ្រួសារកងទ័ព ចំនួន៧៥គ្រួសារ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានអញ្ចើញចូលរួមក្នុងដំណើការ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងពិធីបិទការដ្ឋាន គម្រោង សាងសង់ផ្លូវបេតុង ភូមិជីប៉ោ និងភូមិស្វាយ ឃុំស្វាយពោធិ៍ ប្រវែង ១៤៥៨ម៉ែត្រ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមជាមួយព្រះសង្ឃ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩៩៩អង្គរូប ជួបជុំគ្នាជាក្បួន និងដង្ហែធម្មយាត្រាដើម្បីសន្តិភាព និងទាមទារឱ្យដោះលែងវីរៈកងទ័ព ១៨នាក់ ដែលចោរ ឈ្លានពានសៀមចាប់ខ្លួន

សកម្មភាព នៃការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមអមដំណើរជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ចើញបើកកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥២០គ្រួសារ​ នៅខេត្តកំពត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាតំណាងរាជរដ្ឋភិបាល ធ្វើសេចក្តីរាយការណ៍ និងបកស្រាយអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ជូនអង្គព្រឹទ្ធសភា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យក្រុមការងារសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើជូនរដ្ឋសភា ពិនិត្យអនុម័ត សេចក្តីព្រាងច្បាប់

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០ នៅសាលវិទ្យាស្ថានជាតិអប់រំ

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារគណបក្ស និងសំណេះសំណាលជាមួយ គណៈអចិន្រ្តៃយ៍គណបក្សស្រុក និងប្រធានគណ:កម្មាធិការគណបក្សឃុំទាំង១៤

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ជូនបងប្អូនគ្រួសារភៀសសឹកក្រីក្រ ចំនួន ៧៥គ្រួសារ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅទីក្រុងហាណូយ