ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
គម្ពីរព្រះត្រៃបិដកចំនួន៥០០០ច្បាប់ត្រូវបានតម្កល់ទុក នៅមជ្ឈមណ្ឌលវិបស្សនា ធុរៈភូមិភាគឦសាននៃកម្ពុជា។
Sat,22 March 2025 (Time 07:47 AM)
ដោយ ៖ ដើម្បីប្រជាជន


គម្ពីរព្រះត្រៃបិដកចំនួន៥០០០ច្បាប់ត្រូវបានតម្កល់ទុកនៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រួមជាមួយគណះប្រតិភូអម ដំណើរ និងអភិបាល នៃគណះអភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

តាមរបាយការណ៍របស់ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខណះ ប្រទេសជាតិមានសុខសន្តិភាព ទើបប្រជាពលរដ្ឋគ្រប់រូបមានឱកាសធ្វើបុណ្យ ធ្វើទាន ជាក់ស្តែងដូចជាកន្លងមកអស់រយៈពេលមួយឆ្នាំហើយនេះ ដែលពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន តែងតែបានយល់ច្បាស់អំពីគុណតម្លៃ នៃគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ហើយក៏បានស្រុះស្រួលបបួលគ្នាចំណាយនូវធនធាន ដើម្បីបោះពុម្ពគម្ពីរព្រះត្រៃបិដក បាលីនិងសេចក្តីប្រែជាភាសាខ្មែរ ចំនួន៥០០០ច្បាប់ យកមកតម្កល់ទុកនៅក្នុង មជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជានេះ។ ឯកឧត្តមសូមគោរពថ្លែងអំណរគុណដល់ ពុទ្ធសាសនិកជន ដែលបានឧបត្ថម្ភ និងបានសហការជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញចូលរួម ក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ។

ក្នុងឱកាសដ៏កម្រនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាវិសេសវិសាសណាស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ដែលជាឧបករណ៍សម្រាប់សិក្សាអប់រំរៀនសូត្រ។ លោកជំទាវបណ្ឌិតបន្តថា គម្ពីរព្រះត្រៃបិដកជាក្បួនច្បាប់ យ៉ាងសំខាន់បំផុតសម្រាប់សិក្សាអប់រំ ជូនដល់មនុស្សជាតិ ឱ្យស្ថិតនៅក្នុងសីលសមាធិបញ្ញា និងមានសមត្ថភាពប្រព្រឹត្តិ និងប្រតិបត្តិបានត្រឹមត្រូវល្អប្រសើរ ក្នុងឆាកជីវិតផ្ទាល់ខ្លួន សង្គមគ្រួសារ សង្គមជាតិ និងសាសនា ថែមទាំងមានសមត្ថភាពដឹកនាំមនុស្សជាតិឱ្យធ្វើតែអំពើល្អ ប្រកបតាមធម៌បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាពអាចយល់ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដកមានសេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យនឹងនរ ឲ្យប្រពៃត្រឹមត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណគណះកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និងប្រជាពុទ្ឋបរិស័ទ គ្រប់ទិសទី ដែលបានអញ្ជើញចូលរួម ក្នុងឱកាសនេះ និងជម្រុញលើកទឹកចិត្តដល់ ប្រជាពុទ្ធបរិស័ទចូលមកសិក្សា អានស្តាប់នូវព្រះពុទ្ធវចនៈ ដែលជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលជាហេតុនាំឲ្យរក្សាបាននូវមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិផង ម្យ៉ាងទៀតនាំមនុស្សជាតិឲ្យបានសម្រេចមគ្គផលតាមផ្លូវកាយ សុចរិត វិចីសុចរិត និងមនោសុចរិត ប្រកបដោយប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2295 នាក់
ម្សិលមិញ :
4832 នាក់
សប្តាហ៍នេះ :
24920 នាក់
សរុប :
5811239 នាក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួម​ចំណែក​ អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា ឱ្យកាន់តែ​រីក​ចម្រើន​បន្ថែមទៀត

អភិបាលខេត្តបាត់ដំបង​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ២,០០០ ដុល្លារអាមេរិក សម្រាប់ចូលរួមរៀបចំព្រឹត្តិការណ៍ សង្ក្រា​ន្តបាត់ដំបង ២០២៥

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញជាអធិបតីក្នុងពិធី បើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំ ចំនួន ៣ឃុំ ស្មើនឹង ៤គម្រោង នៅសាលប្រជុំសាលាស្រុកជើងព្រៃ

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

សម្ដេចកិត្តុសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ចើញបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយ ក្រុមការងារ វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ ជាប់ឆ្នេរសមុទ្រ នៅក្រៅប្រទេស នៃប្រទេសជប៉ុន (OCDI)

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ការចូលជួបសម្តែងការគួរសម និងការជូនពរឆ្នាំថ្មី របស់ឯកឧត្តម Lai Xuan Chien ឯកអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូន កងកម្លាំងជួរមុខឈរជើង នៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ទិសប្រាសាទតាមាន់

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ចើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសហភាពសហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីព សរុបចំនួន ១៣៨ នៅទីស្តីការក្រសួង

ឯកឧត្តមរដ្នមន្ត្រី ហេង សួរ អញ្ចើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ឧត្តមសេនីយ៍ឯក ឆាង សុវណ្ណារិទ្ធ និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា អញ្ជើញធ្វើជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តខែមេសា ឆ្នាំ២០២៥ របស់នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៅទីស្តីការក្រសួងមហាផ្ទៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញទទួលជួបការសម្ដែងការគួរសម និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ណាម (Nguyen Van Nam) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ​អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ វាគ្មិន​សំឡេងការពិតដេីម្បីប្រជាជន​

លោកឧត្តមសេនីយ៍ទោ សុក សំបូរ បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល ដែលកំពុងហ្វឹកហាត់សម ដើម្បីត្រៀមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល កំពុងហ្វឹកហាត់សមដើម្បីត្រៀម អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)

ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញទទួលជួបការិយាល័យ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ