សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះការចូលរួមចំណែករបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា====================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ " សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប " នៅភូមិគ្រឹះសម្តេច នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ក្នុងឱកាសនោះផងដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ក៏បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។ លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសពរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី០១ ក្នុងអាណត្តិទី៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើអោយ ប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការគៀងគរអ្នកវិនិយោគអោយចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាអោយ ប្រជាពលរដ្ឋ មានឱកាសការងារធ្វើគ្រប់ៗគ្នាដែលជាសសរស្តមនៃកំណើនសេដ្ឋកិច្ចជាតិ។ជាក់ស្តែងស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់និងមិនអាចខ្វះបានក្នុងការបញ្ជូនសារ ស្តីពីការអភិវឌ្ឍន៍ ភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណៈជន ក៏ដូចជា ពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានធ្វើសកម្មភាព ដែលមិនមែនផ្តោតតែលើសមាជិការបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតសំខាន់ទៅលើ ស្រ្តីនិងកុមារងាយរងគ្រោះ គ្រប់ទីកន្លែង និងតែងតែបានចុះដោយផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលនូវរាល់ព័ត៌មានពិតជាក់ច្បាស់ សម្រាប់ បន្តភារៈកិច្ច អោយកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ " សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប " គឺជាការចែករំលែកក្តីស្រលាញ់ ភាពកក់ក្តៅ ដល់ជនដែលត្រូវការមិនត្រឹមតែធ្វើអោយមនុស្សម្នាក់ៗ មានសេចក្តី សុខផ្លូវចិត្តនោះទេ ថែមទាំងសាបព្រោះនូវវប្បធម៌ចែលរំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្តីអំពីភាពសំខាន់ និងភារៈការពារថែរក្សាដល់ស្រី និងក្មេងស្រីគ្រប់ៗរូបថែមទៀតផង។ ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានថ្លែងកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព៌តមាន ដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានផ្តល់លទ្ធភាព និងឱកាសជូននារីទាំងថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិបំពេញការងារដោយស្ម័គ្រចិត្ត។ ការដឹកនាំ ការសាមគ្គី សហការនិងភាពឆ្នៃប្រឌិតរបស់ថ្នាក់ដឹកនាំទាំងកិត្តិយស ទាំងប្រតិបត្តិនិងសមាជិកសមាគមនារីទាំងអស់ដែលតែងតែធ្វើសកម្មភាពដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្ត្រី និងចុះទៅមូលដ្ឋានដើម្បីលើកទឹកចិត្តដល់នារីនិងប្រជាពលរដ្ឋ ធ្វើឱ្យគាត់មើលឃើញ អំពីអំពើល្អរបស់មន្ត្រីយើងនិងមានការគាំទ្រគណបក្សនិងរាជរដ្ឋាភិបាលកាន់តែច្រើនឡើងជាលំដាប់។ សម្តេចបានបន្តទៀតថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្តាំផ្ញើរដល់នារីក្រសួងព័ត៌មានដូចតទៅ យកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅ យុទ្ធសាស្ត្ររបស់ក្រសួងឱ្យបានជោគជ័យ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ឱ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនិងសហការល្អផ្ទៃក្នុងក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារីនិងពង្រីកសមាជិកសមាគមឱ្យបានច្រើន ថ្នាក់ប្រតិបត្តិ និងថ្នាក់កិត្តិយសត្រូវរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពខ្លួនឯងនិងពង្រឹងសមត្ថភាពដល់ស្ត្រីជាមន្ត្រីក្នុងក្រសួងដោយ បណ្តុះបណ្តាលជំនាញជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើប ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធិភាព៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមរាប់បាត្រព្រះសង្ឃ ១០៨ អង្គ បំពេញមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងឱកាសខួបគម្រប់ ១០០ថ្ងៃ របស់អ្នកឧកញ៉ា
សម្តេចកិត្តិសង្គហបណ្ឌត ម៉ែន សំអន ៖ ប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ធ្វើឲ្យការចូលរួមចំណែក កសាងសមិទ្ធិផល នៅវត្តមានភាពឆាប់រហ័សជាងពេលមុន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នៅក្នុងខណ្ឌទួលគោក
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញជាអធិបតីធ្វើបាឋកថា ស្ដីពីការងារ គ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអមដំណើរជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមប្រារព្វពិធីខួប ឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាមេរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែល
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ជុំវិញទីតាំង និងកិច្ចប្រជុំ ផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម របស់លោក Tokeshi HAYAKAWA ប្រធានក្រុមហ៊ុនសាងសង់ TOA Corporation ប្រចាំទីក្រុងតូក្សូ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធី និងតាមដងផ្លូវ ជូនថ្នាក់ដឹកនាំកំពូល និងប្រតិភូអម ព្រមទាំងប្រជាពលរដ្ឋ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាព ក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្ដកំពង់ឆ្នាំង អញ្ជើញជាអអិបតីដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្នាក់ដឹកនាំ កសស បើកកិច្ចប្រជុំពិភាក្សាស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងដំណោះស្រាយ របស់ភាគីពាក់ព័ន្ធ
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត
តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)៖ គ្មានការអភិវឌ្ឍណាអាចប្រព្រឹត្តទៅបាន ដោយគ្មានសន្តិភាពនោះទេ
ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកបាទី ខេត្តតាកែវ