ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្នលេខាធិការទីស្ដីការគណៈរដ្នមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥។យើងខ្ញុំទាំងអស់គ្នាសូមសម្តែងគារវភក្តីយ៉ាងស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ទុរគតជន ស្ត្រីមេម៉ាយ និងកុមារដែលងាយរងគ្រោះ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ។ កាយវិការមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ស័ក្តិសមជាភរិយាដ៏ឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា ជាមាតា ជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ជាកុលធីតាដ៏ឆ្នើម និងជាស្ត្រីថ្នាក់ដឹកនាំជាតិមួយរូប ស័ក្តិសមនឹងកិត្តិយសដែលជាតិនិងអន្តរជាតិប្រគល់ជូន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ជាប្រធាន កិត្តិយសសមាគមនារីដើម្បីសន្តិភាព ការអភិវឌ្ឍ និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម លើកតម្លៃស្រ្តី និងគ្រួសារខ្មែរ។ ក្នុងឱកាសដ៏មហាប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ផ្ញើសារគោរពជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី
លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយខែរ៉ាម៉ាឌន ចំនួន៣០០គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ
លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អាហារូបករណ៍ ជូននិស្សិតតាមបណ្តា សាកលវិទ្យាល័យនានា ចំនួន៨០រូប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យ ជួសជុលព្រះវិហារ និងសមិទ្ធិផលនានា នៅក្នុងវត្តសារាវ័ន្តតេជោ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនអាជីវកររងគ្រោះដោយអគ្គីភ័យ ចំនួន ១៧គ្រួសារ ក្នុងក្រុងកំពង់ចាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់ នាយទាហាន ពលទាហាន វរសេនាតូចលេខ៣៣៣ និងវរសេនាតូច៦០៣ នគរបាលការពាព្រំដែនគោក ដែលឈរជើង តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤៦គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែអំណរគុណដល់ លោកជំទាវ ជា សុផាកន្នី ដឹកនាំប្រតិភូនារីក្រសួងបរិស្ថាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជួបសំណេះសំណាល ជាមួយនគរបាលនារី ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញបន្តចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាចំនួន០៦ នៅអគារមត្តេយ្យធនធានស្គន់
អភិបាលស្រុកជើងព្រៃ អញ្ជើញចុះពិនិត្យទីតាំង ចំណុចអូរតាកេរ្តិ៍ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដើម្បីរៀបចំពិធី បើកការដ្ឋានស្តារប្រឡាយ ប្រវែង១៧០០ម៉ែត្រ
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ ខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា
កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា អញ្ជើញដឹកនាំរៀបចំការប្រារព្ធពិធី អបអរសាទរខួបអនុសាវរីយ៍ លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាង យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០