អភិបាលខេត្តកណ្ដាល ស្នើទូតឥណ្ឌូនេស៊ី គៀងគរអ្នកវិនិយោគិន មកវិនិយោគនៅខេត្តកណ្ដាល ឱ្យបានច្រើនកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គៀងគរអ្នកវិនិយោគិន មកវិនិយោគនៅខេត្តកណ្ដាល ឱ្យបានច្រើន ព្រោះថា ខេត្តកណ្ដាល ជាខេត្តមួយមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច។ការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នាឱកាសអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកណ្ដាល នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ក្នុងជំនួបសម្ដែងការគួរសម ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនដល់ប្រតិភូ នៃឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា «ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន»។ក្នុងជំនួបនេះដែរ ឯកឧត្តម អភិបាលខេត្ បានស្នើសុំដល់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថា ខេត្តកណ្ដាល ជាខេត្តមួយ ដែលមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់ឱអាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញផងដែរ។ឯកឧត្តមបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណដល់ ឯកឧត្ដមអភិបាលខេត្តកណ្ដាល ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយ ឯកឧត្តម នឹងគៀងគរអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាល។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត ស្នើដល់រដ្ឋបាលខេត្ត ជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាល។ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត បន្តថា បច្ចុប្បន្ននេះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាជាង ១ពាន់លានដុល្លារ ហើយធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានដៃគូពាណិជ្ជកម្ម លំដាប់ទី ៧សម្រាប់ប្រទេសកម្ពុជា៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាង ជីមីន ( WANG ZHIMIN) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាប្រជាជនចិន ទូទាំងប្រទេស
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ នៃរដ្ឋសភា បានអញ្ជើញរៀបចំពិធីលាងសាយភោជន៍ ជូនគណ:ប្រតិភូ សភាប្រជាជនចិន នៅភោជនីដ្ឋាន Villa 5 Contemporary Cuisine រាជធានីភ្នំពេញ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នៅវិមានសន្តិភាព
ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញ ខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ គណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និងលោកជំទាវ បានចាត់លោក សុខ ចម្រើន ជាតំណាងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់មួយចំនួនធំ ជូនទៅកងទ័ពជួរមុខ នៅតំបន់មុំបី
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បី ចូលរួមចំណែក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់ បទល្មើសយោធា បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ និងសហការ ជាមួយក្រសួង-ស្ថាប័ននានា សំដៅ ពង្រឹងការ អនុវត្តច្បាប់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះ មហន្តរាយផ្សេងៗ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណ:ស្នងការ និងការងារចាំបាច់មួយចំនួន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានរដ្ឋបាល នៅទីស្តីការក្រសួងមហាផ្ទៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យ TYDA អញ្ចើញចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ នៅខេត្ដព្រះវិហារ
ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីទូងស្គរ អបអរសាទរ ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្តីពីលទ្ធផល នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រសេវាទេសចរណ៍ និងនេសាទ ជីវភាពរស់នៅ របស់សហគមន៍ត្រពាំងសង្កែ
រដ្ឋសភាកម្ពុជា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ចើញនាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ នៅវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ចើញនាំយកថវិកាចំនួន ២៧០ លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ