សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ ព្រះនាម «គោរាគៈទេវី»===================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាម «គោរាគៈទេវី» ដែលបានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន នៃ ខេត្តសៀមរាប ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងក្រុមការងារ សសយក យ៉ាងច្រើនកុះករ។ បើតាមក្បួនច្បាប់សៀវភៅ «មហាសង្រ្កាន្ត» ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ទេវតាឆ្នាំរោង នឹងត្រូវប្ដូរវេនថ្មីដោយទេពធីតាឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម។ ព្រះនាង គោរាគៈទេវី ទេពធីតាឆ្នាំថ្មី ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ ។ ទេពធីតាឆ្នាំថ្មីនេះទ្រង់នឹងយាងចុះមកកាន់ជម្ពូទ្វីប នាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយនៅថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ០៤:៤៨ នាទីទៀបភ្លឺ។ ចំណែកឯគ្រឿងអភរណៈទ្រង់សាយ ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម។ ចំពោះការរៀបចំគ្រឿងរណ្តាប់តាមទំនៀមពីបុរាណរៀងមក គេត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ។ សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គឺមានរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ ថ្ងៃទី១ជាថ្ងៃចូលឆ្នាំ ហៅវារៈមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាវារៈឡើងស័ក ចូលជាឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញចូលរួមពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ ចំនួន៤គ្រួសារ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការ ត្រៀមរៀបចំព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីអបអរសាទរ ខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅពហុកីឡដ្ឋានជាតិអូឡាំពិក
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធិផលនានា តម្លៃជាង ៧ម៉ឺនដុល្លារ នៅក្នុងស្នាក់ការគណបក្សឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ក្រុមហ៊ុន CCCC បង្ហាញ សុទិដ្ឋិ និយមលើការ សាងសង់ព្រែកជី កហ្វូណនតេជោ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច នៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមបណ្តារាជធានី ខេត្ត
កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកម្មវិធីបើកការតាំងពិព័រណ៍ការអភិវឌ្ឍបៃតង កម្មវិធីបើកកិច្ចប្រជុំកំពូលលើកទី៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញចុះទស្សនាការ តាំងពិព័រណ៌ផលិតតាមស្តង់ និងស្រង់ព្រះ ស្ថិតនៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) នៅរដ្ឋធានីហាណូយ
អបអរសាទរចៅប្រុសបង្កើតរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សុខ វង្សច័ន្ទរុង ទទូលបានមេដាយប្រាក់ ក្នុងវិញ្ញាសារគណិតវិទ្យា Next Gen Olympiad, Global Round នៅទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមជាកិត្តិយសទស្សនាការប្រកួតអុកចត្រង្គ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ និងលោកជំទាវ អញ្ជើញចូលរួមព្រះរាជពិធី បួងសួងចម្រើនសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅមុខប្រាសាទអង្គរវត្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញចូលរួមពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ ព្រះនាម គោរាគៈទេវី នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើលិខិតជូនពរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់