ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ​
Tue,22 April 2025 (Time 09:22 PM)
ដោយ ៖ ដើម្បីប្រជាជន


មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសជំនួបនេះ, ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍ​និងរីកចម្រេីន ផងដែរ។ ឯកឧត្តមមេបញ្ជាការបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួប​ពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់​ និង​ការសិក្សារៀនសូត្រ​ទៅវិញ​ទៅមក​ រវាងកងទ័ពនៃប្រទេសទាំងពីរ។​ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនថា​ កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា​ ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់​ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6021 នាក់
ម្សិលមិញ :
7244 នាក់
សប្តាហ៍នេះ :
34521 នាក់
សរុប :
5925231 នាក់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ពុទ្ធបរិស័ទ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានសុខសន្តិភាព ដើម្បីសេចក្ដីសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំពិធីអបអរសាទរ រំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា តាមប្រព័ន្ធអនឡាញ (Zoom meeting)

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ជូនប្រជាពលរដ្ន នៅក្រុងកំពង់សោម

ការបង្កើតការងារ ជាអាទិភាពធំរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញយ៉ាង​ច្បាស់ថា​ ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនការងារ ដែលផ្តល់កម្លាំងពលកម្ម ដល់​ប្រជា​ពលរដ្ឋ ដោយពង្រីក ទាំងបរិមាណ និងគុណភាព

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជេីញជាអធិបតីជួបសំណេះសំណាល ជាមួយលោក-លោកស្រី ជានាយកសាលានានា ទូទាំងក្រុងប៉ោយប៉ែត

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញជួបសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគ លើវិស័យបច្ចេកវិទ្យា នៅកម្ពុជា

អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងការរៀបចំពិធីបុណ្យ គម្រប់ខួប៣ឆ្នាំ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីសម្ពោធ បើឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ស្ថិតនៅស្រុ​កត្រាំកក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ឃួនសុដារី

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីចៀសផុតពីជំងឺផ្សេងៗ

ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖​​ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើប​រាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់ តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការ បំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព​ មហាឧបាសក ឡាវ តេកសេង ត្រូវជាឪពុកបង្កើតរបស់ អ្នកឧកញ៉ា ឡាវ កាង

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធី បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្លោះទឹកកខ្វក់ នៅក្រុងតាខ្មៅ

ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា