ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញទទួលជួបការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងអំណរគុណចំពោះលោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយបានចាត់ទុកថានេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អ។ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកទីចាត់ការចលនូប្បត្ថម្ភ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពវៀតណាមដែលតែងតែយកចិត្តទុក្ខដាក់ជួយកសាងអង្គភាពសាលាបើកបរ និងយន្តការីរបស់ទីចាត់ការចលនូប្បត្ថម្ភទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម បានថ្លែងអំណរគុណចំពោះឯកឧត្តម ហួត ឈាងអន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូអនុព័ន្ធយោធាវៀតណាម ដើម្បីចូលជួបជូនពរឆ្នាំថ្មី និងសូមជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលថ្នាក់ដឹកនាំអគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលប្រគល់ជូន៕
ចំនួនអ្នកទស្សនា
ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួល ប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ ពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាល ធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ជាមួយភាពម្ចាស់ការខ្ពស់ ដោយមិនពឹងដង្ហើមគេដក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តី រាជការ នៃរដ្ឋបាលខេត្ត និងជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ រដ្ឋបាលខេត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
អបអរសាទរកូនប្រុសទី២ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបានពានរង្វាន់ចំនួន២ គឺ 2nd Runner Up និង Nearest to Pin ក្នុងការចូលរួមកម្មវិធីការប្រកួតរបស់ក្លឹប វាយកូនហ្គោលសន្តិភាព ពានរង្វាន់អបអរសាទរសង្ក្រាន្តឆ្នាំ២០២៥
កាយវិការ ព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងកម្លាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមទទួលព្រះរាជដំណើរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ស្តេចយាងមាតុភូមិនិវត្តន៍ ពីរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
លោក ស៊ីម គង់ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការបក្សស្រុកជើងព្រៃ បានអញ្ចើញចូលរួមជួបសំណេះសំណាល ចែកសម្ភារៈ និងថវិកា ជូនគ្រួសារជួបការលំបាក ចំនួន៣២គ្រួសារ ក្នុងឃុំសំពង់ជ័យ ស្រុកជើងព្រៃ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ នៅវត្តក្រពើហាប្រចាំឆ្នាំ ដើម្បីជួយសម្រាលការលំបាក ដល់ព្រះសង្ឃជាង៣០០អង្គ ដែលកំពុងបំពេញវិជ្ជា នៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ចំនួន៥អង្គ ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាស មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៍ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារធ្វើកំណែទម្រង់ និងការងារកសាង អង្គភាពត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញបន្តជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងឈរជើង តាមបណ្តោយព្រំដែន ទិសយោធភូមិភាគទី១ ខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតមកដល់
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាស មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស មរតកតេជោ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញដឹកនាំចូលរួមស្តាប់ការប្រជុំ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារ ធ្វើកំណែទម្រង់ និង ការកសាងអង្គភាព ត្រីមាសទី២ ឆ្នាំ២០២៥ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបុណ្យទីឃាយុវឌ្ឍនៈ មង្គល និងស្រង់ព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិរាជវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន នៅស្រុកពញាឮ