កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ)....................................................................នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ) ដែលមានទីតាំងស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំមន្ត្រីទីស្នាក់ការកណ្តាល លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគម កញ្ញា ឌួង ហ្សូរីដា អនុប្រធានកិត្តិយសសមាគម ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគម។ ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិត្រូវគិតគូរពីការរស់នៅប្រចាំថ្ងៃរបស់ជនពិការទាំងអស់ដែលធ្លាប់បានជួយ។ លោកជំទាវបានកោតសរសើរចំពោះសមាគមដែលខិតខំមិនបាក់ទឹកចិត្តក្រោកឈរដោយខ្លួនឯង ថ្វីត្បិតតែសមាគមជួបការលំបាកខ្លួនឯងក៏ពិតមែន តែសាមគម នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការ លំបាករបស់ប្រជាពលរដ្ឋដទៃថែមទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ ជាមួយគ្នានេះលោកជំទាវ ក៏បានកោតសរសើរចំពោះក្មួយៗ ពិការកាយសម្បទាដែលបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន មិនទៅប្រព្រឹត្តអំពើទុច្ចរិតដែលសង្គមមិនត្រូវការ។ លោកជំទាវគូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជាជួយតិឬច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃការ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ»។ លោកជំទាវជម្រាបបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារមីន ប៉ុន្តែយើងដឹងហើយថាបច្ចុប្បន្នគ្រោះមហន្តរាយជាបញ្ហាប្រឈមនៅក្នុងតំបន់និងពិភពលោក ដែលកាកបាទក្រហមកម្ពុជាត្រូវគិតគូរនិងយកចិត្តទុកដាក់ខ្ពស់រួមមាន បញ្ហាសុខភាព ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ជាដើម។ កាលពីពេលថ្មីៗនេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។ ជាទីបញ្ចប់នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ លោកជំទាវ បានជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរួមជាមួយក្មួយៗទាំងអស់ជួបតែសុខភាពល្អ និងសម្រេចតាមបំណងប្រាថ្នា។ ឯកឧត្តម ចាប តូ តំណាងឱ្យជនពិការទាំងអស់ ឡើងមានរបាយការណ៍វឌ្ឍភាពរបស់សមាគម និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើងអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានបន្តថាថ្វីត្បិតតែបងប្អូនពិការកាយសម្បទាក៏ពិតមែនតែចិត្តនិងបេះដូងមិនពិការឡើយ ហើយបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថាសមិទ្ធផលនានាដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់សមាគមនាពេលកន្លងមកនេះ គឺសមាគមបានយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីជាប្រយោជន៍របស់បងប្អូនមានពិការភាពដើម្បីស្នាក់នៅ និងជាទីកន្លែងដែលជួយបង្កើនសមត្ថភាពរបស់ពួកគាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាក់ស្តែងសមាគមបានបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់បងប្អូនពិការភ្នែកទាំងអស់គ្នាផងដែរ។សូមបញ្ជាក់ថា អំណោយប្រគល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ)រួមមាន ៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកា ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ថវិកា២ម៉ឺនរៀល។ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជ.នៅ កំសាន្ត បានប្រគល់នូវឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ៕
ចំនួនអ្នកទស្សនា
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន