ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣៨៨នាក់ និងចែកអំណោយដល់ពួកគាត់
Sun,11 May 2025 (Time 12:38 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣៨៨នាក់ និងចែកអំណោយដល់ពួកគាត់

រាជធានីភ្នំពេញ៖ នៅក្នុងឱកាសបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជូនចំពោះលោកតា លោកអ៊ំ លោកពូ ធាក់ស៊ីក្លូទាំងអស់ ដែលបានចូលរួមនាឱកាសនេះ។

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាល យុវតី-យុវនារីកម្ពុជា ឲ្យទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅ និងអាចបំពេញ ការងារក្នុងសង្គមបានយ៉ាងល្អប្រសើរ បន្ថែមពីនេះសមាគមក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌សង្គមដទៃផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅក្នុងឱកាសនេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំឡើងនូវកម្មវិធីសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយមានការសម្របសម្រួលពីសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ពីសមាគមដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរ អំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួល បានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមសមាជិកត្រីចក្រយានកម្ពុជាទាំងអស់ ម្នាក់ៗពិតជារំភើបសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានបង្កើតឲ្យមានជាសមាគមនេះឡើង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ប្រចាំថ្ងៃ។ ពួកគាត់បន្តថា មិនត្រឹមតែគិតគូរផ្នែកជីវភាពនោះទេ ថែមទាំងគិតគូរទាំងផ្នែកសុខភាពទៀតផង។

លោកជំទាវអគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថានៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ កាន់បិណ្ឌខាងមុខនេះ លោកជំទាវ និងសមាជិកសមាជិកា គ្រោងធ្វើបុណ្យកាន់បិណ្ឌរួមគ្នា ជាមួយនិង លោកពូ លោកអ៊ំ លោកតាធាក់សុីក្លូ ទាំងអស់ នៅវត្តបទុមវតី ដោយមានការរាប់បាតព្រះសង្ឃ ស្តាប់លោកទេសនា និងផ្តល់ជាអាហារ និងអំណោយដល់ អ្នកប្រកបរបរធាក់សុីក្លូទាំងអស់នាឱកាសនោះ ដែលនេះគឺជាការធ្វើបុណ្យ និងចែកទានដល់អ្នកដែលមានជីវភាពខ្វះក្នុងឱកាសបុណ្យទានប្រពៃណីជាតិខ្មែរ។

សូមជំរាបថា អំណោយចែកជូនលោកតា លោកអ៊ំ លោកពូ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជានាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣៥គីឡូក្រាម មី១កេស ទឹកសុទ្ធ២កេស ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប ទឹកក្រូច១កេស ថ្នាំពេទ្យ១កញ្ចប់ អាវក្រណាត់១ ខោ១ ក្រមា១ ច្រាសដុសធ្មេញ១ ថ្នាំដុសធ្មេញ១ សាប៊ូលាងដៃ១ សាប៊ូកក់សក់១ សាប៊ូបោកខោអាវ១ធុង អាវភ្លៀង១ ថវិកា១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់១ប្រអប់។

គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង៣៨៨ នាក់នេះក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់បើកបានបីដង។ ក្រៅពីប្រាក់ខែក៏មានប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ ៥ម៉ឺនរៀលទៀត។ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ រាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1123 នាក់
ម្សិលមិញ :
2076 នាក់
សប្តាហ៍នេះ :
21857 នាក់
សរុប :
6160437 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ស្ថិតនៅសាលាស្រុកស្រីសន្ធរ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្តប្រជុំនទី (ក្រពើហា)

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃធនាគារចិន ដើម្បីស្វែងយល់ ពីដំណើរការប្រតិបត្តិការ អាជីវកម្មសំខាន់ៗ និងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស ចំនួន ៣៩៥នាក់ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខប្រចាំសប្តាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា បាន និងកំពុងពង្រឹង ភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និង សមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ

ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយអំពី គោលនយោបាយ គោលការណ៍រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានភាពព្រំដែន

ឯកឧត្តមសន្តិបណ្ឌិត សាវឿន ឧបនាយរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម

ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងារ​រាជរដ្នាភិបាលចុះមូលដ្ឋានស្រុកបាណន់​ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ នៅវិទ្យាល័យ​សម្តេចក្រឡាហោម​ ស​ ខេង​ តាគ្រាម​

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​សិស្ស​ថ្នាក់​ទី​១២​ នៅវិទ្យាល័យ​សម្តេចតេជោ​ ហ៊ុន​សែន​ ភ្នំសំពៅ​​ ក្នុងស្រុកបាណន់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមពិធីត្រួតពិនិត្យ ការហ្វឹកហាត់ក្បួន ដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម

ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរ យៈពេលវែងជាមួយកម្ពុជា

កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត

ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ចប់អាណត្តិកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា

កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ