កម្ពុជា-ប្រ៊ុយណេ ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ទោ ជីនដីអូវ៉ាន់នី អាប់ប៊ុល រ៉ាម៉ាន (DON GIOVANNI ABDUL RAHMAN ) នាយការិយាល័យសេនានុព័ន្ធប្រ៊ុយណេប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះលោកវរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី នាយការិយាល័យសេនានុព័ន្ធយោធាប្រ៊ុយណេ អបអរសាទរដល់ថ្ងៃកំណើតរបស់កងទ័ពភូមិន្ទប្រ៊ុយណេដែលនឹងប្រារព្ធធ្វើនាថ្ងៃទី៣១ ខែឧសភា ខាងមុខ។ ហើយតាមរយៈជំនួបនេះ គឺជាឱកាសល្អដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ ការពង្រឹងពង្រីកទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរផងដែរ។ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសប្រ៊ុយណេដែលបានបញ្ជូនកងកម្លាំងមកកម្ពុជាកាលពីអំឡុងឆ្នាំ១៩៩២-១៩៩៣ ដើម្បីចូលរួមជាអ្នកសង្កេតការណ៍ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះគឺជាបដិភាគមួយរបស់ប្រ៊ុយណេក្នុងការជួយកសាងសន្តិភាពសម្រាប់កម្ពុជា ក្នុងនាមជាមិត្តរួមតំបន់។ឯកឧត្តម បញ្ជាក់ថា ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ប្រ៊ុយណេបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្នមានរយៈពេល៣៣ឆ្នាំ ហើយរយៈពេលជាង៣ទសវត្សរ៍មកនេះ ប្រទេសទាំងពីរតែងបានកសាងទំនាក់ទំនងល្អៗយ៉ាងច្រើន ទាំងក្នុងលក្ខណៈជាទ្វេភាគី ក៏ដូចជាពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ប្រ៊ុយណេ ទោះបីពុំទាន់បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការពារជាតិប្រទេសទាំងពីរក៏ពិតមែន ប៉ុន្តែក្រុមការងារភាគីទាំងពីរកំពុងជំរុញពន្លឿនកិច្ចការនេះឱ្យបានឆាប់។ ក្រៅពីនេះ កងទ័ពប្រ៊ុយណេក៏នៅបានផ្តល់អាហារូបករណ៍ដល់វគ្គបណ្តុះបណ្តាលវគ្គបញ្ជាការសេនាធិការផងដែរ។ ឯកឧត្តម ជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាល ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពជាដើម។ជាកិច្ចឆ្លើយតប វរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានគាំទ្រចំពោះប្រសាសន៍លើកឡើងនេះរបស់ឯកឧត្តមអគ្គមេបញ្ជាការ នៅក្នុងកិច្ចខិតខំធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើររវាងកងទ័ពប្រទេសទាំងពីរ។ទាក់ទងដល់វគ្គបណ្ដុះបណ្ដាល លោកវរសេនីយ៍ទោ ជីន ដីអូវ៉ាន់នី បានបញ្ជាក់អះអាងថា ប្រទេសប្រ៊ុយណេនៅតែបន្តជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ដោយលោកវរសេនីយ៍ទោ ជឿជាក់ថា ក្រោយកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់នៃប្រទេសទាំងពីរបានរួចរាល់ ប្រ៊ុយណេនឹងពង្រីកបន្ថែមទៀតនូវការជួយបណ្ដុះបណ្ដាលនេះ៕
ចំនួនអ្នកទស្សនា
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម មូលនិធិស្រុកឆ្នាំ២០២៥ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីអបអរសាទរ រំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទី កំណត់កម្ពស់អគារនៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារ នៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
គណៈប្រតិភូសភាអាមេរិក កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់កម្ពុជា
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក ជាលើកទី៧
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Zhejiang Seaport Logistics Group Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជន ចំនួន៤០គ្រួសារ នៅខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការរៀបចំការ ជ្រើសរើសមន្ត្រីថ្មី សម្រាប់ក្រសួងយុត្តិធម៌
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ស្ថិតនៅស្រុកត្រាំកក់
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ អាជ្ញាធរឃុំ ភូមិ ចំនួន ២៧៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្ដីទី ស្ថិតនៅសាលាស្រុកជើងព្រៃ