លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ដល់មន្ត្រីនគរបាល ចំណុះនាយកដ្ឋាន ចំនួន ២០រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ===================រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ដល់មន្ត្រីនគរបាល ចំណុះនាយកដ្ឋាន ចំនួន ២០រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ័ ស ថេត អគ្គស្នងការនគរបាលជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពលេ ៥ថ្ងៃ ពីថ្ងៃទី១៩-២៣ ខែឧសភា ឆ្នាំ២០២៥ និងទទួលបានការឧបត្ថម្ភ ពីអង្គការមេត្រីអន្តរជាតិ (AIM SWAT)។ជាកិច្ចចាប់ផ្តើម លោក អេរិក មេលឌ្រីម នាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM) សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សម្រាប់ជាឧត្តមប្រយោជន៍ដល់មន្រ្តីជំនាញប្រឆាំងការជួញដូរមនុស្ស ព្រមទាំងក្រុមការងារហ្វតផងដែរ។ លោកនាយកកម្មវិធីនៃអង្គការមេត្រីអន្តរជាតិ (AIM) សូមឲ្យសិក្ខាកាមទាំងអស់ បើមានចំងល់ត្រូវជជីកសួរដល់គ្រូឧទ្ទេស ព្រោះគ្រូឧទ្ទេស សុទ្ធតែជាគ្រូដែលមានជំនាញ យុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត។លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឡើងមានមតិស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនៈភាពការងារកន្លងមក និងបានថ្លែងអំណរគុណដល់អង្គការមេត្រីអន្តរជាតិ (AIM) ដែលតែងតែផ្តល់កិច្ចសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការដល់បណ្តារាជធានី-ខេត្ត បានយល់ដឹង និងមានបទពិសោធន៍អំពីវិធីសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងការការពារខ្លួន។ពីវេទិការអធិបតីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិតជាមានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិត សម្រាប់ធ្វើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ តាមរយៈការបណ្តុះបណ្តាលនេះផងដែរ គឺបានបណ្តុះបណ្តាល៤វគ្គរួចមកហើយ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងនិងមានបទពិសោធន៍អំពីវិធីសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងការការពារខ្លួនផង ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ផង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ខិតខំហ្វឹកហាត់ក្បាច់គុនក៏ដូចជាការបាញ់គ្រាប់ពិត និងការប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ និងបន្ថែមទៅលើការយល់ដឹងផ្នែកច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង។ ជាពិសេសសិក្ខាកាម ត្រូវគោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌ ជាកងកម្លាំងប្រដាប់អាវុធ ហើយត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសបង្ហាត់បង្ហាញ ពិសេសត្រូវជជីកសួរនាំដល់គ្រូឧទ្ទេសនៅពេលមានចំងល់។ សូមជម្រាបថា ៖ វគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការនិងការបាញ់គ្រាប់ពិតនេះ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការសិក្ខាកាមចូលរួមចំនួន២០រូប(ស្រី៤រូប)៕
ចំនួនអ្នកទស្សនា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ចើញចូលរួមពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាព ច្រកទ្វារអន្តរជាតិចាំយាម និងទីតាំងដែលធ្លាប់បាន បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញបន្តចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្នសភាធិបតី ឃួន សុដារី ប្រធានរដ្នសភា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ចើញចូលរួមវេទិកាផ្សព្វផ្សាយ ស្ដីពីប្រព័ន្ធគាំពារសង្គម នៅប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្នសភា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ជាថ្ងៃប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការ សំណើសុំផ្តល់ទិន្នន័យពាក់ព័ន្ធ នឹងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងរាជធានីភ្នំពេញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ នាយកដ្ឋានព័ត៌មាន របស់គណបក្ស នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាពប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៤
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមជាអធិបតីក្នុងពិធី ប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ នៅវត្តសុគន្ធារាម ហៅវត្តស្គន់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន អញ្ចើញបន្តដឹកនាំប្រតិភូ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅ ដែលធ្លាប់បានបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្ដោយ ព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
រដ្ឋអូស្ត្រាលីខាងត្បូងស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំ ឆ្លងការងារគណៈកម្មការចំពោះកិច្ច ចុះធ្វើអធិការកិច្ច, ឆ្លងគម្រូទង់ជ័យ កងរាជអាវុធហត្ថ, ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១១៤/២០២៥ ស.ស.រ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
លោក ស៊ីម គង់ អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជើងព្រៃ បានអញ្ចើញចូលរួមទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ លើកទី១៦២ នៅសាលាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការបាញ់គ្រាប់ពិត ដល់មន្ត្រីនគរបាល ចំណុះនាយកដ្ឋាន ចំនួន២០រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញជាអធិបតីដឹកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តជាប់សមុទ្រ