ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយក-នាយិកាបឋមសិក្សា-អនុវិទ្យាល័យ ប្រធានមណ្ឌលសុខភាពក្រុង-ស្រុកជាច្រើនរូប។ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង៣ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព មិនត្រឹមតែជាយន្តការមួយក្នុងការជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗប៉ុណ្ណោះទេ ការប្រកួតប្រជែងនេះក៏បានផ្តល់ភាពជាគំរូ រួមជាមួយការផ្តល់បទពិសោធន៍ល្អៗ ដល់អង្គភាពទាំង៣ ដើម្បីសិក្សា និងច្នៃប្រឌិតបន្ថែមលើការអនុវត្តសម្រាប់អង្គភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវា ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងនេះ បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាល និងអប់រំ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដា។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់បឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ក្នុងខេត្តកណ្ដាលទាំងមូល ត្រូវតែចូលរួមក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូសម្រាប់ឆ្នាំ២០២៥នេះឱ្យបានគ្រប់អង្គភាព ក្នុងគោលបំណងដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីស្តង់ដារ និងសូចនាករដែលក្រសួងបានកំណត់ ហើយបើទោះបីជាមិនបានជាប់ជាចំណាត់ថ្នាក់ល្អក៏ដោយ ក៏គ្រប់អង្គភាពទាំង៣ ត្រូវតែខិតខំបំពេញបន្ថែមនូវរាល់ចំណុចដែលខ្វះខាតរបស់ខ្លួន ការងារដែលសំខាន់នោះគឺត្រូវខិតខំកែតម្រូវឱ្យស្របទៅតាមស្តង់ដារ និងសូចនាករ សំដៅបំពេញការផ្ដល់សេវារបស់ខ្លួនបានកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។លោក លាង ច័ន្ទរង្សី ប្រធានមន្ទីរមុខងារសារធារណៈខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ខេត្តកណ្តាលបានទទួលលទ្ធផលគួរជាទីមោទនៈ ក្នុងការចូលរួមប្រកួតដំបូងរបស់ខ្លួន ដោយខេត្តកណ្តាលជាខេត្តតែមួយគត់ក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលទទួលបានជ័យលាភី Top ១០ នៅគ្រប់កម្រិត នៃអង្គភាពប្រកួតប្រជែង និងជាប់ជ័យលាភី Top ១០ ដល់ទៅ៦អង្គភាព រួមមាន៖ មត្តេយ្យសិក្សា២ វិទ្យាល័យ១ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត។ ជាងនេះទៅទៀតខេត្តកណ្តាលជាខេត្តដែលមានបេក្ខភាព ជាប់ជ័យលាភី Top ៥ ច្រើនជាងគេ ដែលមានដល់ទៅ៤អង្គភាព។ ជាលទ្ធផលចុងក្រោយខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេសចំនួន ៣អង្គភាព គឺសាលាមត្តេយ្យធនធានក្រុងតាខ្មៅ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស និងមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ ជ័យលាភីលេខ៥ ទូទាំងប្រទេស គឺមន្ទីរពេទ្យបង្អែកស្រុកពញ្ញាឮ។ ជ័យលាភីលេខ៨ ទូទាំងប្រទេស គឺមន្ទីរពេទ្យតេជោសែនកោះធំ និងលេខ១០ទូទាំងប្រទេស គឺសាលាមត្តេយ្យធនធានទួលត្នោត ស្រុកកៀនស្វាយ៕
ចំនួនអ្នកទស្សនា
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន