ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
Fri,30 May 2025 (Time 01:36 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
==================
(ភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។

សន្និសីទសារព័ត៌មាន នាឱកាសនោះ មានវាគ្មិនអញ្ជើញជាគណៈអធិបតី ចំនួន ៥រូប រួមមាន៖ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្រ្កាបបទល្មើសឆបោកតាមប្រពន្ធអនឡាញ (scammed online) លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.), ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានបញ្ជាក់ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងមហាផ្ទៃ បានបង្រ្កាបជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សបានជាង២៤,០០០នាក់ ហើយជនល្មើសទាំងនោះ មាន៤៥សញ្ជាតិផ្សេងៗគ្នាក្នុងនោះដែរ ទីតាំងធំៗដែលបានបង្ក្រាបមានចំនួន៤៧ទីតាំង។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានបន្ថែមថា គិតពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងចំណោមជនល្មើសជាង២៤០០០នាក់ មាន ២៣៩៩០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។ សមត្ថកិច្ចបានកសាងសំណុំរឿងពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនេះជូនទៅតុលាការ ចំនួន៣៨ករណី ដែលមានមនុស្ស២១៨នាក់ (១១សញ្ជាតិ) ក្នុងនោះ មានជនបរទេស១៩៣នាក់ និងជនជាតិខ្មែរ ២៥នាក់។ ដោយឡែក ទីតាំងបទល្មើសអំពើឆបោកតាមអនឡាញមានចំនួន១១រាជធានី-ខេត្ត ដែលមានភាគច្រើនស្ថិតនៅខេត្តព្រះសីហនុ ខណៈឧក្រិដ្ឋជន គឺជាជនជាតិចិន ភូមា ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី បង់ក្លាដេស ឥណ្ឌា និងមួយចំនួនទៀត មកពីតំបន់អាស៊ីកណ្តាល។

សូមបញ្ជាក់ថា មន្ត្រីជំនាញក្រសួងមហាផ្ទៃក៏បាន ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ក្នុងបទ​ល្មើស​ឆបោកតាមអនឡាញ និង ជួញដូរមនុស្ស បានចំនួន ៤៨៤០នាក់ ដែលមាន​២៧សញ្ជាតិ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1404 នាក់
ម្សិលមិញ :
3892 នាក់
សប្តាហ៍នេះ :
19823 នាក់
សរុប :
6012816 នាក់

កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការ ទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ

ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា៖ ការប្រមូលសំរាម នៅក្រុងតាខ្មៅ ក្នុងគោលបំណងឱ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្ម លើការប្រមូលសំរាមឡើយ

ឯកឧត្តម អ៊ុន ចាន់ដា បាននាំយក អំណោយរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន៨០គ្រួសារ នៅស្រុកស្រីសន្ធរ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST ប្រវែង ៤.៣៧៥ម៉ែត្រ នៅក្នុងស្រុកត្រាំកក់

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៅទីស្នាក់ការគណបក្សខណ្ឌច្បារពៅ

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញ​សំណេះសំណាល​ សួរ​សុខទុក្ខ​​ ដល់​នាយ-ពលទាហាន​ និង​នាយ-ពលនគរបាល​ នៅបញ្ជា​ការកងពល​តូច​អន្តរាគមន៍​លេខ​១២៨​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​​ និងលោកជំទាវ​បណ្ឌិត​

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត

អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា